កីឡា

គ្រូបង្វឹកហង្សក្រហម Liverpool ចេញមកអះអាង អំពីរបួសរបស់កីឡាករ ឆ្នើមទាំងពីរនាក

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool នឹងត្រូវអវត្តមានកីឡាករឆ្នើម ចំនួន២រូបរយៈពេលជាច្រើន សប្តាហ៍ ដោយសារតែបញ្ហារបួស។

គ្រូបង្វឹកលោក Arne Slot បានចេញមកអះអាងថា កីឡាករ Diogo Jota និងកីឡាករ Joe Gomez នឹងបន្តព្យាបាលរបួស យ៉ាងហោចណាស់ ក្នុងរយៈពេលជាច្រើនសប្តាហ៍ ។

កីឡាករ Jota ត្រូវបានអវត្តមាននៅពេល ដែលក្រុមប្រកួតប៉ះនឹងក្រុម Brentford កាលពីថ្ងៃសៅរ៍កន្លងមកបន្ទាប់ ពីបានប្តូរចេញដោយសាររបួស ក្នុងការប្រកួតប៉ះ Nottingham Forest មុននោះប៉ុន្មានថ្ងៃ។

ដោយឡែក Gomez វិញគឺមិនមានវត្តមាន ក្នុងបញ្ជីកីឡាករ ដែលអាចប្រកួត បាននោះទេ តាំងតែពីចុងឆ្នាំ២០២៤ ដោយសារតែរបួសដូចគ្នា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top