កីឡា

ភ្នាក់ងារកីឡាករ Garnacho ត្រូវបានគេប្រទះ ឃើញកំពុងជួបពិភាក្សា ជាមួយនឹងក្លឹបតោខៀវ Chelsea

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ប្រហែលជានឹងអាចបាត់បង់ កីឡាករឆ្នើមអាហ្សង់ទីន Alejandro Garnacho ហើយនៅពេលខាងមុខនេះ ។

ប្រភពដដែលបានសរសេរទៀតថា គេសង្កេតឃើញវត្តមានរបស់ភ្នាក់ងារ កីឡាកររូបនេះបានធ្វើដំណើរទៅជួបពិភាក្សា ជាមួយនឹងតំណាងរបស់ក្លឹបតោខៀវ Chelsea ដោយស្ងាត់ៗប៉ុន្តែជឿជាក់ថា លទ្ធភាព នៃការផ្ទេរអាចធ្វើឡើង នៅក្នុងខែមករានេះ ។

គួរឲ្យដឹងដែរថាអនាគតរបស់ Garnacho ហាក់ដូចជាមិនសូវច្បាស់លាស់នោះទេ ខណៈដែលក្រុមកំពុងយ៉ាប់យ៉ឺនផង ហើយកីឡាកររូបនេះ ក៏មិនអាចជួយអ្វី ដែលក្រុមបានច្រើននោះដែរ ប៉ុន្តែជឿជាក់ថា កីឡាករវ័យ ទើបតែ២០ឆ្នាំរូបនេះ អាចមានតម្លៃខ្លួនយ៉ាងហោច ណាស់៦០លានអឺរ៉ូ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top