ភ្នំពេញ ៖ លោក តែម ម៉ឺន អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងលោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាតំណាង និងលោក ខូវ ឆាយ ប្រធាន សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានអង្គមហាសន្និបាត បានអញ្ជើញចូលរួម ក្នុងពិធីមហាសន្និបាត សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បញ្ចប់អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ និងបន្តអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ ក្នុងនោះក៏មានប្រធានអង្គមហាសន្និបាតស្នើសុំតែងតាំងអ្នកកត់ត្រា ៣ រូប ។

ពិធីមហាសន្និបាតសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ ខាងលើនេះក៏ដោយលោក ដួង មាសចំរើន អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ា ស៊ិនភារម្យ ទីប្រឹក្សាជាន់ខ្ពស់ គណៈកម្មាធិការជាតិអូឡាំពិក ទទួលបន្ទុកបេសកកម្មពិសេស និងប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំកាយ និងកីឡាទូទាំងប្រទេស៕










