ភ្នំពេញ ៖ លោក ខូវ ឆាយ បានក្លាយជាប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរអាណត្តិចាស់ទី៧ ឆ្នាំ២០២១-២០២៥ នៅតែបន្តដឹកនាំជាប្រធាន សហព័ន្ធអាណត្តិថ្មី ឆ្នាំ២០២៥-២០២៩ ខណៈលោក ស៊្រុន វុទ្ធី ពីសមាជិកចាស់បានក្លាយ ជាអគ្គហិរញ្ញិកអាណត្តិថ្មី បន្ទាប់ពីជាប់ឆ្នោតពីសមាជិក និងអ្នកទំាងសមាគម រាជធានីខេ្តទំាង២៥ បានសម្រេចបោះឆ្នោតជូនរូបលោកក្នុងពិធីមហាសន្និបាត សហព័ន្ធកីឡាប្រដាល់គុនខ្មែរបញ្ចប់ និងបន្តអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ ។

អង្គមហាសន្និបាតនេះបានបោះឆ្នោតគាំទ្រ ដល់គណៈកម្មាធិការប្រតិបត្តិមានឈរឈ្មោះ ១៩រូប ហើយអ្នក ដែលមានសិទ្ធិបោះឆ្នោតមានចំនួន ៣៣នាក់ស្មើនឹង ៣៣សំឡេង ។ ជាលទ្ធផល ក្នុងចំណោម៣៣សំឡេងនេះ គឺមាន៣២សំឡេងបានយល់ព្រម និង១សំឡេងមិនគាំទ្រ ចំពោះគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីមាន ១៩រូប ។

គណៈកម្មាធិការប្រតិបត្តិថ្មី ១៩រូបរួមមាន លោក ខូវ ឆាយ ជាប្រធានសហព័ន្ធអាណត្តិថ្មី ឆ្នាំ២០២៥-២០២៩ លោកម៉ិល កាដូ លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន លោក និន ភារម្យ លោក ប៉ែន ស៊ីនេត លោក ហួត សេងទ្រី លោក ទុយ ប៊ុនហឿន លោក មាស សុខគ្រី អនុប្រធាន លោក ស៊្រុន វុទ្ធី ក្លាយជាអគ្គហិរញ្ញិកអាណត្តិថ្មី លោក ហេង សុឃន លោក ពេជ្រ សុផែន លោក ច័ន្ទ សុទ្ធ លោក ទេស សូ លោក ជួន សុខវ៉ាន់ឌី លោក អ៊ិន ខេមរិន្ទ លោក ពៅ វណ្ណា លោក ផេង វណ្ណៈ លោក តែម ចាន់កេតនា និងលោក គង់ វិសាល សមាជិក ។ ចំណែកអគ្គលេខាធិការ និងអគ្គលេខាធិការរង ក្នុងអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ ប្រធានសហព័ន្ធនឹងជ្រើសរើស អ្នកមិនពាក់ព័ន្ធនឹងក្លិបប្រដាល់គុនខ្មែរតែម្តង ។

លោក តែម ម៉ឺន អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងលោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ខូវ ឆាយ ប្រធាន សហព័ន្ធកីឡា ប្រដាល់គុនខ្មែរ និងជាប្រធានអង្គមហាសន្និបាត បានអញ្ជើញចូលរួមក្នុងពិធីមហាសន្និបាត សហព័ន្ធកីឡាប្រដាល់គុន ខ្មែរបញ្ចប់អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ និងបន្តអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ ។

ពិធីមហាសន្និបាតសហព័ន្ធកីឡាប្រដាល់គុនខ្មែរខាងលើនេះ ក៏ដោយលោក ដួង មាសចំរើន អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ា ស៊ិនភីរម្យ ទីប្រិក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិក ទទួលបន្ទុកបេសកកម្មពិសេស និងប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំកាយ និងកីឡាទូទាំងប្រទេស៕



