យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យុដឹងថា អតីតកីឡាករឆ្នើមនិងជាវិរៈបុរសក្លឹបលោក Paul Scholes បានប្រាប់ក្លឹបបិសាចក្រហម Man UTD ឲ្យដាក់លក់កីឡាករចំនួន៨នាក់ ចេញដើម្បីធ្វើកំណែទំរង់ថ្មីនៅទីនេះ។
កីឡាករដែលលោក Scholes បានអះអាងនោះរួមមានទាំង Marcus Rashford, Matthijs de Ligt និង Lisandro Martinez ផងដែរ។
បច្ចុប្បន្ន Man UTD ស្ថិតនៅលេខរៀងទី១៣ក្នុងតារាងជាចំណាត់ថ្នាក់ដ៏អាក្រក់បំផុតមិនធ្លាប់មានឡើយសម្រាប់ការប្រកួត២២ប្រកួតក្នុងលីគនៅរដូវកាល។
ការមកដល់របស់គ្រូបង្វឹក លោក Ruben Amorim ក្រោយការចាកចេញរបស់លោក Erik ten Hag ប៉ុន្តែទំរង់លេងរបស់ក្លឹបហាក់ នៅតែមិនល្អប្រសើរនៅឡើយទេ ៕
ប្រែសម្រួល៖ស៊ុនលី