ក្រុមភ្ញៀវកំពុងឡើងជើងតោខៀវ Chelsea បានធ្វើដំណើរមកដល់ទឹកដី Etihad របស់ Man City សង្ឃឹមយក៣ពិន្ទុពីការប្រកួតនេះប៉ុន្តែម្ចាស់ផ្ទះធ្វើបានយ៉ាងល្អយប់មិញនេះ និងយកបានជ័យជំនះងាយៗពី Chelsea។
លទ្ធផលប្រកួតបញ្ចប់ទៅ៣ទល់នឹង១ជួយឲ្យ Man City យកបាន៣ពិន្ទុត្រឡប់មកលេខរៀងទី៤ក្នុងតារាងវិញមាន៤១ពិន្ទុខណៈដែល Chelsea ធ្លាក់ទៅលេខរៀងទី៦មាន៤០ពិន្ទុពោលគឺខុសគ្នាតែមួយពិន្ទុប៉ុណ្ណោះ។
៣គ្រាប់របស់ Man City រកបានដោយ Gvadiol នាទីទី៤១ដោយ Erling Haaland នាទីទី៦៨និង Phil Foden នាទីទី៨៧ខណៈដែលក្រុមភ្ញៀវរកបាន១គ្រាប់ដំបូងតាំងតែពីនាទទី៣ដោយ Madeuke៕
ប្រែសម្រួល៖ ស៊ុនលី
