Alphonso Davies នឹងផុតកុងត្រាជាមួយ Bayern Munich នៅឆ្នាំ២០២៥នេះ ខណៈដែល Real Madrid កំពុងតាមអន្ទងចិត្តរូបគេជាខ្លាំង ហើយពេលនេះ រូបខ្សែការពារម្នាក់នេះ នឹងទទួលបាន២០លានអឺរ៉ូពី Bayern សម្រាប់កុងត្រាបន្ថែមរហូតដល់ឆ្នាំ២០៣០។
ដ្បិតតែមានការតាមចែចូវច្រើនពីបណ្ដាក្លិបធំៗនៅ អឺរ៉ុប ប៉ុន្តែ Alphonso Davies នៅតែមិនទាន់ចង់ចាកចេញពីកន្លែងដែលធ្លាប់សាងកេរ្តិ៍ឈ្មោះឲ្យខ្លួន។ កន្លងមកក៏មានការប្រកែកមិនព្រមតកុងត្រាថ្មីផងដែរ បើទោះបីជា Bayern បានខិតខំបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយ ប៉ុន្តែពេលនេះអ្វីត្រូវបានបញ្ចប់ បន្ទាប់ពីរូបគេនឹងទទួលបាន២០លានអឺរ៉ូបន្ថែមទៀតសម្រាប់ការតកុងត្រានៅ Bayern ដល់ឆ្នាំ២០៣០នោះ ។
Alphonso Davies ជាខ្សែការពារស្លាបដ៏មាន សក្ដានុពលម្នាក់របស់ Bayern នាពេលនេះ ព្រោះតែគេមានទាំងល្បឿន និងបច្ចេកទេសខ្ពស់ថែមទាំងមានបទ ពិសោធជោគជាំនៅលើទីលាន ៕