ខេត្តកំពង់ធំ ៖ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ក្រុអត្តពលិក បានល់ទាត់ ៣៦០ នាក់មកពី ៣០ក្រុម បានចូលរួម ព្រឹត្តិការណ៍ការប្រកួត បាល់ទាត់វិលជុំកុមារ និង យុវជន AIA – ISF Youth League លើកទី ២ប្រចាំឆ្នាំនេះនៅទីលាន បាល់ទាត់ហ្វុតសាល ក្លឹប អាចារ្យលាក់ ទីរួមខេត្តកំពង់ធំ នេះជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ មួយបានបង្ហាញឲ្យឃើញ ពីការពង្រីកវិសាលភាព នៃព្រឹត្តិការណ៍ប្រកួត បាល់ទាត់ថ្នាក់មូលដ្ឋានធំ ជាងគេបំផុតនៅកម្ពុជា ក្រោមសហការរៀបចំឡើង ដោយអង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) ។
សកម្មភាពនេះបាន ឆ្លុះបញ្ជាំងជារួម នៃព្រឹត្តិការណ៍ការ ប្រកួតបាល់ទាត់វិលជុំ AIA – ISF Youth League នេះសហគមន៍នានា នៅខេត្តកំពង់ធំ ក្នុងនោះមានសាលារៀន អង្គការដៃគូ និងក្រុមអ្នកគាំទ្រវិស័យកីឡា បានឃើញទឹកមុខពោរពេញដោយសំណើច និងស្នាមញញឹមរបស់កីឡាករជាកុមារ និងយុវជនគ្រប់ៗគ្នា ដោយពួកគេមួយចំនួន ទើបតែមានឱកាសបានចូលរួមប្រកួត ជាលើកដំបូងក្នុងឆាកជីវិត ។ កុមារ និងយុវជនការចូល រួមការប្រកួតក៏ទទួលបានឱកាសដ៏សំខាន់ពីការប្រកួតប្រជែងក្នុងកម្មវិធីកីឡា និងសកម្មភាព ដែលជួយកសាង ជំនាញបំណិនជីវិត ដូចជាការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ ការសម្រេច ចិត្តប្រកបដោយប្រសិទ្ធភាព និងភាពធន់ទ្រាំថែមទៀតផង ។
ឆ្នាំ ២០២៥ នេះជាឆ្នាំទី៩ហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បានផ្តល់ការឧបត្ថម្ភជ្រោមជ្រែងដល់ការរៀបចំប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះឡើង ។ ក្នុងនាមជាស្ថាប័នគំរូឈានមុខគេក្នុងវិស័យ កីឡា និងអ្នកគាំទ្រយ៉ាងសកម្ម ចំពោះសុខភាព និងសុខុមាលភាព ការគាំទ្រជ្រោមជ្រែងរយៈពេលវែងមួយនេះគឺស្របទៅតាមគោល បំណងរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ដែលជួយប្រជាជនកម្ពុជា ឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ និងគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ក្នុងការជួយប្រជាជន ១ពាន់លាននាក់ នៅអាស៊ីឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ ២០៣០ ។ បន្ថែមពីនេះទៅទៀត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះក៏ជាសកម្មភាពមួយរួមចំណែកជម្រុញបន្ថែមលើយុទ្ធនាការ “ជីវិត១ សុខភាព១” ដែលមាន ពាក្យស្លោក “ថែរក្សាឲ្យល្អ រស់នៅដោយរីករាយ” របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ដែលបង្កើតឡើង ដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជារីករាយ និងជីវិតឲ្យកាន់តែប្រសើរ ដោយផ្តោតលើការថែរក្សាសុខភាព ដែលជាកត្តាកំណត់សុខ និងទុក្ខនៃជីវិត ។
ស្ថាប័នទាំង២នេះបានកត់សម្គាល់ឃើញថា ឱកាសចូលរួមប្រកួតប្រជែងក្នុងកីឡាគឺពិតជាកម្រខ្លាំងណាស់ សម្រាប់កុមារ និងយុវជនកម្ពុជា ។ ដូច្នេះហើយទើបក្នុងឆ្នាំ២០២៥នេះ អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា មានក្តី សោមនស្សរួមគ្នាពង្រីក វិសាលនៃការប្រកួតវិលជុំនេះ ក្នុងខេត្តបីផ្សេងៗគ្នា៖ រាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ។
ដោយព្រឹត្តិការណ៍ប្រកួតវិលជុំនៅតាមខេត្តទាំងបីនេះនឹងផ្តល់ឱកាសដល់កីឡាករកីឡាការនីជាង ១,៨៦០ នាក់ ឲ្យចូលរួមប្រកួតប្រជែង ដោយជាមួយគ្នានេះជួយកាត់បន្ថយការធ្វើដំណើរផ្លូវឆ្ងាយសម្រាប់ពួកគេផង ដែរ ។
លោក Gregory Preston ប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់អង្គការផ្កាយសមុទ្របានមានប្រសាសន៍ថា ខ្ញុំពិតជារីករាយណាស់បានចូលរួមជាផ្នែកមួយនៃប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League នៅខេត្តកំពង់ធំនេះ! គំនិតផ្តួចផ្តើមរៀបចំការប្រកួតនេះ ឡើងរំលេចឲ្យឃើញពី ឱកាសដ៏ល្អសម្រាប់កុមារា និងកុមារីមិនត្រឹមតែអាចអភិវឌ្ឍជំនាញបាល់ទាត់នោះទេ តែក៏ជួយបណ្តុះជំនាញ ទន់សំខាន់ៗដូចជា៖ ការធ្វើការងារជាក្រុម ទំនួលខុសត្រូវ និងតម្លាភាពជាដើម ដែលនេះសុទ្ធសឹងតែជា បុគ្គលិកលក្ខណៈស្នូលជួយពួកគេ ពេលដែលគេចម្រើនវ័យទៅមុខ ។
ពួកយើងរង់ចាំទទួលស្វាគមន៍អ្នកគ្រប់គ្នាជាកីឡាករកីឡាការនីវ័យក្មេងចូលរួមការប្រកួតបាល់ទាត់វិលជុំនេះ មើលឃើញពីភាពរីកចម្រើនរបស់ពួកគេទាំងក្នុងទីលាននិងក្រៅទីលាន និងទស្សនាការប្រកួត បាល់ទាត់ដ៏ស្វិតស្វាញ ។ នេះជាជំហានមួយទៀត ដើម្បីជំរុញការអភិវឌ្ឍន៍ និងការចូលរួម តាមរយៈអំណាច នៃកីឡា។ ការប្រកួតនៅខេត្តកំពង់ធំ នឹងប្រព្រឹត្តទៅរយៈពេលប្រាំបីសប្តាហ៍ជាប់គ្នា ដោយមានក្រុមបាល់ទាត់កុមារា កុមារីចូលរួមទៅ តាមប្រភេទ អាយុចំនួន៦ រួមានកុមារីអាយុក្រោម ១០ឆ្នាំ, កុមារាអាយុក្រោម ១០ឆ្នាំ, កុមារីអាយុ ក្រោម ១៤ឆ្នាំ, កុមារា អាយុក្រោម ១៤ឆ្នាំ, កុមារាអាយុក្រោម ១៦ឆ្នាំ និង កុមារីអាយុក្រោម ១៨ឆ្នាំ ។ ក្រុមឈ្នះក្នុងការប្រកួត ប្រចាំខេត្តនឹងបន្តទៅប្រកួត ដណ្តើមយកតំណែងម្ចាស់ជើងឯក ក្នុងព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ដ៏អស្ចារ្យ ៕
ដោយ៖លី ភីលីព