យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបអ៊ីតាលី Juventus បានអះអាងអំពីការ ធ្វើដំណើរមកដល់ នៃវត្តមានកីឡាករខ្សែការពារជនជាតិ ប៉ទុយហ្គាល់ Renato Veiga ហើយសម្រាប់ពេលវេលា នៅសេសសល់ក្នុងរដូវកាលនេះ។
កីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាន លេងឲ្យក្លឹបតោខៀវ Chelsea នៅឡើយ ប៉ុន្តែជឿជាក់ថា កុងត្រាខ្ចីជើង រវាងក្លកឹបត្រូវ បានធ្វើឡើងដើម្បីឲ្យកីឡាករ អាចមកជួយJuventus រហូតដល់ចប់រដូវកាល ។
គួរឲ្យដឹងដែរថា សម្រាប់កីឡាករកុងត្រាខ្ចីជើងនេះ មានន័យថា វានឹងក្លាយទៅពេលវេលា ដែលគាត់អាចមានឩិកាសបង្ហាញខ្លួន ឲ្យឈុត១១នាក់ បានជាញឹកញាប់ឡើវិញ ខណៈដែលក្លឹប Juventus ក៏កំពុងខ្វះខាតកីឡាករក្នុងតំណែងការពារកណ្តាលនេះខ្លាំងផងនោះ។
កីឡាករវ័យ២១ឆ្នាំរូបនេះ នឹងក្លាយទៅជាកម្លាំងសំខាន់ របស់ក្លឹបបន្ទាប់ពីក្លឹបបានទទួលបញ្ហា នៅតំបន់ការពារជាបន្តបន្ទាប់ដូចជារបួសរបស់កីឡាករ Bremer និង Cabal និងក៏ដូចជាការចាកចេញ របស់កីឡាករ Danilo ផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
