យោងតាមការ ចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី Juventus បានបង្ហាញ នូវចំណាប់អារម្មណ៍ ក្នុងការផ្ទេរនិងចុះកុងត្រា ធ្វើការជាមួយនឹងអតីតគ្រូបង្វឹកក្លឹប Barcelona លោក Xavi Henandez នៅរដូវក្តៅខាងមុខនេះ។
ការចាប់ផ្តើមរដូវកាលថ្មី ជាមួយនឹងគ្រូបង្វឹកលោក Thiago Motta ហាក់ដូចជាមិនសូវបានលទ្ធផលល្អប្រសើរសោះដូច្នេះជឿជាក់ថាលោក Xavi ដែលបានខកខានការងារ អស់រយៈពេលជាច្រើនខែ បន្ទាប់ពីចាកចេញពី Barcelona នោះគឺជាគោលដៅបន្ទាប់។
ទោះបីជាយ៉ាងណាក្តី Juventus នឹងផ្តល់ឩិកាសមួយចំនួនទៀតសម្រាប់លោក Motta មុនពេលដែលការចរចាជាមួយនឹងលោក Xavi ត្រូវបានធ្វើឡើងជាផ្លូវការ ។
គួរឲ្យដឹងដែរថាលោក Xavi វ័យ៤៥ឆ្នាំធ្លាប់បានដឹកនាំក្លឹប Barcelona កាលពីរដូវកាលមុន ប៉ុន្តែត្រូវបានសម្រេចចិត្តក្នុងការ បែកផ្លូវគ្នាដោយសារ តែមិនអាចធ្វើឲ្យទំរង់លេង របស់ក្លឹបទទួលបានលទ្ធផលល្អប្រសើរ ហើយក៏បានបន្តភាពស្ងប់ស្ងាត់អស់រយៈពេលជិត៧ខែមកហើយ៕
ប្រែសម្រួល៖ស៊ុនលី
