Unai Hernandez ជាមិត្តសំឡាញ់របស់ Lamine Yamal ដែលពួកគេដុតខាត់ចេញពីយុវជនថ្នាលរបស់ Barcelona ជាមួយគ្នា ហើយកាលពីពេលថ្មីៗនេះយុវជន២០ឆ្នាំរូបនេះ ក៏បានធ្វើការសម្រេចចិត្ត ដោយយល់ព្រមចាកចេញទៅកាន់ Al Ittihad របស់អារ៉ាប៊ីសាអ៊ូឌីតទៅវិញ ។
ក្នុងនាមជាយុវជនដូចគ្នា Yamal បាននិយាយថា Unai Hernandez គេមានទេពកោសល្យល្អណាស់ ដូច្នេះការសម្រេចចិត្តទៅលេងនៅអារ៉ាប៊ីសាអ៊ូឌីតជាការសម្រេចចិត្តមួយមិនត្រឹមត្រូវឡើយ។ Yamal ជឿថា ប្រសិនបើមិត្តសំឡាញ់របស់ខ្លួនរូបនេះព្យាយាម នឹងអាចជោគជ័យក្នុងពេលដ៏ខ្លី។ យ៉ាងណាកីឡាករឆ្នើមរបស់ Barcelona រូបនេះបានត្រឹមតែសោកស្ដាយក្នុងការបាត់បង់ធនធានល្អម្នាក់ ទៅកាន់ទឹកដីអារ៉ាប៊ីសាអ៊ូឌីត។
ស្ថិតក្នុងវ័យ២០ឆ្នាំ Unai Hernandez មិនទាន់ទទួលបានឱកាស បានបង្ហាញខ្លួនក្នុងក្រុមឈុតធំរបស់ Barcelona នៅឡើយទេ ប៉ុន្តែត្រូវបានគេជឿថា យុវជនម្នាក់នេះនឹងអាចលេចធ្លោ ក្រោយបានលេងក្នុងក្រុមធំ។ គេនឹងផ្ទេរទៅកាន់ Al Ittihad ក្នុងតម្លៃមិនថ្លៃនោះទេ ពោលគឺត្រឹមតែ៤,៥លានអឺរ៉ូប៉ុណ្ណោះ ៕