The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD ទីបំផុតគឺបានស្វែងរកទ្រនំថ្មី ឲ្យកីឡាករខ្សែប្រយុទ្ធ Marcus Rashford ហើយនៅនាទីចុងក្រោយ ។
កីឡាករខ្សែប្រយុទ្ធអង់គ្លេសរូបនេះ នឹងត្រូវចាកចេញពី Old Trafford ទៅចូលរួមក្លឹប Aston Villa បណ្តោះអាសន្ន ក្នុងកុងត្រាខ្ចីជើង។
តាមផែនការកីឡាកររូបនេះ នឹងចូលរួម Aston Villa រហូតដល់ចុងរដូវកាល និងសិទ្ធក្នុងការទិញ Rashford ដាច់ក្នុងតម្លៃ៤០លានផោន នៅរដូវក្តៅខាងមុខ ។
គួរឲ្យដឹងដែរថាក្លឹប Man UTD បានព្យាយាមស្វែងរកក្លឹបជាច្រើន ដើម្បីអាចកាត់បន្ថយប្រាក់កម្រៃ ដែលត្រូវទូទាត់ប្រចាំសប្តាហ៍និងខែទៅឲ្យ Rashford ខណៈដែលកីឡាកររូបនេះ មិនស្ថិតនៅក្នុងបញ្ជី ដើម្បីលេងឈុត១១នាក់ដំបូងរបស់ក្លឹបទៀតនោះ ៕
ប្រែសម្រួល៖ស៊ុនលី