The Telegraph ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែការពារ Ben Chiwell ត្រូវបានគេដឹងថា ចាប់ផ្តើមធ្វើតេស្តសុខភាព ហើយនៅជាមួយនឹងក្លឹប Crystal Palace មុនថ្ងៃបិទទីផ្សារមួយថ្ងៃប៉ុណ្ណោះ ។
ការចាកចេញពីក្លឹប Chelsea លើកនេះ ទោះបីជាយ៉ាងណាក្តី ក្នុងលក្ចខណ្ឌ កុងត្រាខ្ចីជើង ចំនួន៦ខែប៉ុណ្ណោះ ខណៈដែលកន្លងមកកីឡាករវ័យ ២៨ឆ្នាំរូបនេះអាចបង្ហាញខ្លួន បានតែម្តងគត់ឲ្យក្លឹបក្រោមការដឹកនាំ របស់លោកគ្រូបង្វឹក Enzo Maresca ។
គួរឲ្យដឹងដែរថាថ្វីត្បិតតែកីឡាករ Chiwell មានតួនាទីលេងនៅស្លាបឆ្វេង ក៏ពិតមែនប៉ុន្តែគាត់ក៏អាចលេង នៅតំបន់កណ្តាលនិងតំបន់បម្រើកណ្តាលផងដែរ ពោលគឺជាតួនាទីដែល Crystal Palace កំពុងមានបញ្ហាបំផុតនៅពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី