ខ្សែបម្រើប្រយុទ្ធ របស់បិសាចក្រហម Manchester United , Marcus Rashford បានសម្រេចចិត្តមកកាន់ Aston Villa ហើយក្នុងលក្ខខណ្ឌខ្ចីជើង។
ក្នុងការរៀបចំមកកាន់ទឹកដីរបស់ Aston Villa នេះខ្សែប្រយុទ្ធខាងលើបាននិយាយថា មានក្លិបពីរ-បី បានទាក់ទងមកគេ ប៉ុន្តែគេគិតថា Aston Villa ជាកន្លែងដែលធ្វើគេមិនមានភាពអល់អែកក្នុងការសម្រេចចិត្តមកកាន់ទឹកដីមួយនេះ ។ គេពិតជាមានភាពស្ងើចសរសើរទៅកាន់ Aston ខ្លាំងមែនទែនពីរបៀបនៃការលេងរបស់ក្រុមមួយនេះ ក្នុងពេលបច្ចុប្បន្ន ។ អ្វីដែលកាន់តែពិសេសនោះ Rashford គេពិតជាមានការសរសើរដល់ឆន្ទៈរបស់ក្រុមក្នុងការលេងជាចង្វាក់រួមមួយ។
ទោះបីជាយ៉ាងគេក៏មិនភ្លេចអរគុណ ដល់ក្លិបទាំងពីរ ដែលបានផ្ដល់ឱកាសឲ្យរូបគេ ទទួលបានឱកាសមួយនេះ គេពិតជាពេញចិត្តនូវការសម្រេចចិត្តរបស់ក្លិបទាំងពីរខ្លាំងមែនទែន ។ ក្នុងលក្ខខណ្ឌបានកំណត់ថា ជាបណ្ដោះអាសន្ន Rashford ស្ថិតក្នុងលក្ខខណ្ឌខ្ចីជើង និងបន្ថែមដោយលក្ខខណ្ឌទិញដាច់ក្នុងតម្លៃ៤០លានផោនផងដែរ ៕