កីឡា

ក្លឹបវៀតណាម បានបដិសេធសំណើផ្ទេរ កីឡាករខ្សែប្រយុទ្ធ Nguyen Xuan Son តម្លៃ ៣ លានដុល្លារ ទៅប្រទេសអារ៉ាប៊ីសាអូឌីត

VN Express

វៀតណាម ៖ ក្លឹបបាល់ទាត់កំពូល Nam Dinh FC របស់ប្រទេសវៀតណាម បានបង្ហាញថា ពួកគេបានច្រានចោលសំណើផ្ទេរ ដ៏មានតម្លៃ ពីក្លឹបអារ៉ាប៊ីសាអូឌីត សម្រាប់កីឡាករខ្សែប្រយុទ្ធ Nguyen Xuan Son ដើម្បីបញ្ចប់ដំណើរការ ចូលសញ្ជាតិរបស់កីឡាករ បាល់ទាត់ឆ្នើម នៅប្រទេសវៀតណាម យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។

ការផ្តល់ជូននេះត្រូវបានធ្វើឡើង បន្ទាប់ពីរដូវកាល ២០២៣-២០២៤ នៅពេលកីឡាករខ្សែប្រយុទ្ធ Nguyen Xuan Son នៅតែត្រូវបានគេស្គាល់ថា កីឡាករ Rafaelson ទើបតែក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ V. League ជាមួយនឹងកំណត់ត្រា ៣១ គ្រាប់។

នាយកប្រតិបត្តិក្លឹប Nam Dinh FC លោក Nguyen Quoc Phong បាននិយាយថា ក្លឹបមួយនៅអារ៉ាប៊ីសាអូឌីត បានផ្តល់ឲ្យយើងច្រើនជាង ៣ លានដុល្លារអាមេរិក ដើម្បីទិញកីឡាករ Rafaelson ប៉ុន្តែប្រធាន Nguyen Van Thien បាននិយាយថា ទេ ។ លោកចង់រក្សាកីឡាករ ដើម្បីបន្តរួមចំណែកដល់ក្លឹប និងបញ្ចប់ដំណើរការ នៃសញ្ជាតិជាពលរដ្ឋវៀតណាម ។

Thien ផ្ទាល់បានជួបជាមួយ Rafaelson ដើម្បីបង្ហាញពីអត្ថប្រយោជន៍រយៈពេលវែង នៃការក្លាយជាពលរដ្ឋវៀតណាម រួមទាំងប្រាក់រង្វាន់ផ្អែកលើការអនុវត្ត បន្ទាប់មក ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីលរូបនេះបានស្នាក់នៅក្លឹប។ នៅខែកញ្ញា ឆ្នាំ ២០២៤ កីឡាករ Rafaelson បានក្លាយជាពលរដ្ឋវៀតណាម ដោយយកឈ្មោះ Nguyen Xuan Son ។

ត្រឹមតែ ៣ ខែក្រោយមក លោកបានបង្ហាញខ្លួន ឲ្យក្រុមជម្រើសជាតិ ដោយស៊ុតបញ្ចូលទីបាន ២ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ២ គ្រាប់ ក្នុងជ័យជម្នះ ៥-0 លើក្រុមមីយ៉ាន់ម៉ា ក្នុងពានរង្វាន់ ASEAN Cup ។ នៅពេលនោះ លោកបានបំពេញលក្ខខណ្ឌ នៃការរស់នៅរយៈពេល ៥ ឆ្នាំជាប់គ្នាក្នុងប្រទេសវៀតណាម ៕

Most Popular

To Top