កីឡា

Tyrell Malacia សម្រេចផ្ទេរ ទៅចូលរួម PSV នៅនាទីចុងក្រោយ

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាទីបំផុតកីឡាករ Tyrell Malacia បានសម្រេចចិត្តនានាទីចុងក្រោយដើម្បីផ្ទេរទៅចូលរួមក្លឹប PSV ជំនួសឲ្យក្លឹប Benfica វិញ។

កីឡាករ Malacia ដែលកំពុងលេង ឲ្យក្លឹបបិសាចក្រហម Man UTD រូបនេះនឹងត្រូវផ្ទេរទៅហូឡង់ ក្នុងនាមជាកីឡាករខ្ចីជើង ព្រមជាមួយនឹងលក្ខខណ្ឌដែលមានជម្រើស ក្នុងការទិញដាច់ផងដែរ។

តាមប្រភពដដែលបានឲ្យដឹងដែរថា PSV បានយល់ព្រមក្នុងការចំណាយលុយ ប្រាក់ខែពេញថ្លៃទៅឲ្យកីឡាករ រហូតដល់ចុងរដូវកាលព្រមជាមួយ នឹងជម្រើសក្នុងការទិញដាច់ នៅចប់រដូវកាលក្នុងតម្លៃខ្លួន ប្រមាណជា១០លានអឺរ៉ូ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top