កីឡា

AC Milan សម្រេចចិត្តប្រគល់ អាវលេខ៧ជាប្រវត្តិសាស្ត្រ ទៅឲ្យកីឡាករចំណូលថ្មី Santi Gimenez ភ្លាម

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករសញ្ជាតិមិកស៊ិកូ Santi Gimenez ត្រូវបានក្លឹប AC Milan ប្រគល់អាវលេខ៧ ដែលជាលេខល្អបំផុត របស់ក្លឹបក្រោយ ទើបបានបញ្ចប់ការផ្ទេរពីក្លឹប Feyenoord។

ការមកដល់របស់ Gimenez ធ្វើឡើងបន្ទាប់ពីកីឡាករ Alvaro Morata បានសម្រេចចិត្ត ចាកចេញទៅចូលរួមក្លឹបតួគី Galatasaray ក្នុងលក្ខខណ្ឌខ្ជី ជើងកាលពិខែមករា ។

ទោះបីជាយ៉ាងណា ក្តីគេមើលឃើញថា ការប្រគល់អាវលេខ៧ នេះធ្វើឡើង ទាំងដែលក្លឹបមានកីឡាករខ្សែប្រយុទ្ធឆ្នើមៗ ២នាក់រួចមកហើយដែល ក៏គួរតែទទួលបានផងដែរ នោះគឺដូចជាកីឡាករ Tijjani និងកីឡាករ Christian Pulisic។

គួរឲ្យដឹងដែរថាកីឡាករ Gimenez នឹងផ្ទេរមកចូល រួមកីឡាដ្ឋាន San Siro ក្នុងកុងត្រារយៈពេល៤ឆ្នាំ រហូតដល់ឆ្នាំ២០២៩ ជាមួយនឹងតម្លៃខ្លួន ប្រមាណជា ៣៥លានដុល្លារ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top