João Félix បានផ្ទេរទៅកាន់ទឹកដីរបស់ AC Milan ជាផ្លូវការហើយ ក្នុងលក្ខខណ្ឌខ្ចីជើងពី Chelsea រហូតដល់ដាច់រដូវកាលនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគ្រាន់តែទៅដល់ទឹកដីអ៊ីតាលី ហើយចូលលេងប្រកួតទី១ភ្លាមគេទាត់ចូលបាន១គ្រាប់ជួយ AC Milan យកឈ្នះ Roma ៣-១ ក្នុងការបង្ហាញខ្លួនលើកដំបូងនៅ ក្លឹបថ្មីរបស់គេតែម្ដង។
១គ្រាប់របស់ João Félix កើតឡើងនាទីទី៧១ បន្ទាប់ពីរូបគេប្ដូរចូលនៅនាទីទី៥៩ ខណៈដែលពីរគ្រាប់មុន AC Milan រកបានដោយ A braham ទាំងពីរនៅនាទីទី១៦ និង ៤២ ចំណែកមួយគ្រាប់របស់ក្រុមភ្ញៀវរកបានដោយ A Dovbyk នាទីទី៥៤។
ជ័យជម្នះរបស់ AC Milan ធ្វើឲ្យពួកគេបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពាន Coppa Italia ដែលនឹងត្រូវប៉ះជាមួយក្រុម Inter Milan ឬក៏ Lazio ដែលនឹងប្រកួតនាយប់ថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២៥៕
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)