ការប្រកួត UEFA Champions League វគ្គ Play Off នឹងធ្វើឡើងនៅថ្ងៃទី១២ និង១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះហើយ ស្របពេលដែលក្រុមទាំងអស់ បានចាប់ឆ្នោតរួចរាល់គឺ Manchester City ត្រូវប៉ះ Real Madrid ។
ក្នុងជំនួបនេះដែរក្លិប Real Madrid បានចេញខ្លួនមកបញ្ជាក់ហើយថា ការប្រកួតរបស់ខ្លួននឹងអវត្តមានខ្សែការពារ Toni Rüdiger មិនអាចជួយក្រុមបានទេ ព្រោះតែបញ្ហារបួសជើងខាងស្ដាំ។ របួសនេះទំនងជាត្រូវការពេលវេលាដើម្បីអាចជាសះស្បើយប្រហែលជា២ទៅ៣សប្ដាហ៍ ដូច្នេះទាំងការប្រកួតជើងទី១ និងជើងទី២ ប៉ះ Manchester City គឺខ្សែការពារអន្តរជាតិអាល្លឺម៉ង់មិនអាចជួយក្រុមបានទេ។
![](https://lookingtoday.com/wp-content/uploads/2025/02/67a2aa56bbed0_1738713660_medium-947x1024.jpg)
ទោះជាយ៉ាងណា Manchester City ពេលនេះក៏មើលទៅមិនជាល្អដូចរដូវកាលមុនដែរ បន្ទាប់ពីអវត្តមានខ្សែបម្រើការពារ Rodri មកមួយថ្ងៃកាត់មួយថ្ងៃកោដែរទេ ដូច្នេះក្រុមទាំងពីរអាចនិយាយបានថា សុទ្ធតែជាក្លិបដែលទទួលរងផលប៉ះពាល់ដោយសារកីឡាកររបួសច្រើនដូចគ្នា។ គ្រាន់តែ Real Madrid នៅពេលនេះមានកីឡាករមួយចំនួនជាប់ព្យាបាលរបួសដូចជា D Alaba, Eder Militao និង Dani Carvajal ជាដើម៕
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)