កីឡា

កីឡាការិនីបាល់ទាត់​ ដែលស្អាតបំផុត នៅលើពិភព លោក បានចាកចេញពីក្លឹប ក្រោយពាក់កណ្តាលរដូវកាល

VN Express

ព័រទុយហ្គាល់ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាការិនីខ្សែប្រយុទ្ធសញ្ជាតិ ក្រូអាត នាង Ana Maria Markovic  ត្រូវបានគេដាក់ឈ្មោះថា ជា “កីឡាការិនីបាល់ទាត់ដ៏ស្រស់ស្អាតបំផុត នៅលើពិភពលោក” បានប្រកាស ពីការចាកចេញ របស់នាងពីក្លឹបព័រទុយហ្គាល់ Braga បន្ទាប់ពីបានពាក់កណ្តាល រដូវកាល។

ការបង្ហោះសារលើបណ្តាញ សង្គមយក្សអាមេរិក Instagram កាលពីថ្ងៃទី ៣ ខែកុម្ភៈ កីឡាការិនីវ័យ ២៥ ឆ្នាំរូបនេះបានប្រកាសពីការ សម្រេចចិត្ត របស់នាងថា ពេលខ្លះអ្វីៗមិនដូចការគ្រោងទុក បន្ទាប់ពីពាក់កណ្តាល រដូវកាលខ្ញុំបានសម្រេចចិត្តចាកចេញពី Braga ។

នាងបានឆ្លុះបញ្ចាំងពីភាពរឹងប៉ឹងដ៏ខ្លី ប៉ុន្តែជាព្រឹត្តិការណ៍ ដ៏អស្ចារ្យរបស់នាងនៅប្រទេសព័រទុយហ្គាល់ ដោយពណ៌នាថា វាជាដំណើរដែលពោរពេញទៅដោយការឡើងចុះដែលបានជួយនាង ឲ្យមានភាពចាស់ទុំច្រើនក្នុងនាមជាកីឡាការិនី។ នាង Markovic ចាត់ទុកមិត្តរួមក្រុមរបស់នាងថា ជាផ្នែកដ៏ល្អបំផុតនៃពេលវេលារបស់នាងក្នុងប្រទេសព័រទុយហ្គាល់ ដោយអរគុណពួកគេសម្រាប់ស្មារតីក្រុមរបស់ពួកគេ និងគ្រប់ពេលវេលា ដ៏អស្ចារ្យទាំងនៅលើ និងក្រៅទីលាន។ នាងក៏អរគុណ Braga សម្រាប់បរិយាកាសបាល់ទាត់អាជីព និងការគាំទ្ររបស់អ្នកគាំទ្រ។

នាងបានបន្ថែមថា ដំណើរនេះនៅតែបន្ត ហើយខ្ញុំរំភើបចំពោះអ្វីដែលមានបន្ទាប់។ នៅថ្ងៃដដែល Braga បានបញ្ជាក់ថាកិច្ចសន្យារបស់កីឡាការិនី Markovic ត្រូវបានបញ្ចប់ដោយការព្រមព្រៀងគ្នាទៅវិញទៅមក។ ក្លឹបបានថ្លែងអំណរគុណចំពោះការលះបង់ ការប្ដេជ្ញាចិត្ត និងវិជ្ជាជីវៈរបស់នាង បានជូនពរនាងឲ្យមានភាពល្អប្រសើរសម្រាប់អនាគត។

កាលពីខែមុន នាង Markovic បានបង្កើតចំណង ជើង នៅលើ TikTok នៅពេលនាងបង្ហោះវីដេអូ ដែលស្រក់ទឹកភ្នែក លាលាមិត្តប្រុសរបស់នាងគឺកីឡាករបាល់ទាត់ Tomas Ribeiro ។ ខ្សែការពារដែលធ្លាប់លេងឲ្យ Vitoria Guimaraes បានចុះហត្ថលេខាជាមួយ Farense ក្នុងខែមករា ដោយផ្លាស់ទៅលេងនៅទឹកដីទល់មុខ៕

Most Popular

To Top