ភ្នំពេញ ៖ លោកស្រី អេមី អគ្គលេខាធិការ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់កម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា គ្រោងរៀបចំព្រឹត្តិការណ៍ការ ប្រកួតកីឡាកីឡាកាយវប្បកម្មជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំរបស់ខ្លួន ដែលនឹងប្រព្រឹត្តិទៅ ក្នុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ។
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_9494-1024x683.jpg)
លោកស្រី អេមី អគ្គលេខាធិការ បានបញ្ជាក់ថា សូមជូនដំណឹង ផ្តល់កីឡាករ-កីឡាការិនីកីឡាកាយវប្បកម្មទាំងអស់ នៅទូទាំងប្រទេសអាចចុះឈ្មោះ ជាមួយសហព័ន្ធកីឡាកាយវប្បកម្ម នៅទីស្នាក់ការសហព័ន្ធ៖ ក្លិប រ៉ាវី អេមី ជឹម លើផ្សារសំណង់១២ (ផ្សារទំនើបជីបម៉ុង) ផ្លូវ២៦៥ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_9499-1024x683.jpg)
ការប្រកួតជើងឯកនេះ ជាចម្រាញ់ស្វែងរកកីឡាករ -កីឡាការិនីកីឡាកាយវប្បកម្មឆ្នើមកម្ពុជា ត្រៀមការប្រកួតកីឡាកាយវប្បកម្ម កម្រិតអន្តរជាតិនានា រៀបចំដោយសហព័ន្ធ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណអន្តរជាតិក្នុងឆ្នាំ២០២៥ ។
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_9484-1024x683.jpg)
លោកស្រី អេមី បានបន្ថែមទៀតថា សហព័ន្ធក៏បានត្រៀមបើកវគ្គបណ្តុះបណ្តាលគ្រូ កីឡាកាយវប្បកម្ម ជំនាន់ទី៣ នាពេលនេះ ពិតជាមានសារសំខាន់ ក្នុងការពង្រឹង និងពង្រីក នូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍ វិស័យកីឡាកាយវប្បកម្ម នៅព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបាននូវលទ្ធផលល្អ សម្រាប់លោកគ្រូអ្នកគ្រូ និងកីឡាករ-កីឡាការិនីកាយវប្បកម្មកម្ពុជា មានអាយុចាប់ពី ១ ៦ ឆ្នាំឡើងទៅ ចុះឈ្មោះ ។
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_9519-1024x683.jpg)
លក្ខខណ្ឌចូលរៀន ៖ លោកគ្រូអ្នកគ្រូ និងកីឡាករ-កីឡាការិនី ត្រូវចេះអាន និងសរសេរ ភាសាខ្មែរ ចេះអាន និងសរសេរភាសាអង់គ្លេស រៀនរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យពីចាប់ម៉ោង ០៩.៣០ព្រឹកដល់ម៉ោង ១២.០០ថ្ងៃត្រង់។
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_9478-1024x683.jpg)
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_9540-1024x683.jpg)
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_9532-1024x683.jpg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)