ភ្នំពេញ ៖ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ សហព័ន្ធកីឡាកាយវបក្បកម្ម និងលំហាត់ប្រាណកម្ពុជា បានប្រកាស បើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡា កាយវប្បកម្ម និងលំហាត់ប្រាណ ថ្នាក់មូលដ្ឋានជំនាន់ទី៣ ជាផ្លូវការដែលចាប់ដំណើរ ការពីថ្ងៃទី៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ដោយវគ្គរៀបចំឡើងនៅក្លិប រ៉ាវី អេមី ជឹម លើផ្សារសំណង់១២ (ផ្សារទំនើបជីបម៉ុង) ផ្លូវ២៦៥ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_8731-1024x683.jpg)
លោលោកស្រី អេមី អគ្គលេខាធិការ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់កម្ពុជាថា វគ្គបណ្តុះបណ្តាលកីឡា កាយវប្បកម្មថ្នាក់ជាតិកម្រិតមូលដ្ឋាន ជំនាន់ទី៣ ឆ្នាំ២០២៥ នេះ ដោយមានសិក្ខាកាម ចូលរួមសរុប ៣០នាក់ ក្នុងនោះមាននារី៣ នាក់មកពីបណ្តា ក្លឹបកីឡាកាយវប្បកម្ម និងលំហាត់កម្ពុជា តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ មានរយៈពេល ៤៥ ថ្ងៃនៅទីស្នាក់ការសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នៅលើផ្សារសំណង់១២ រាជធានីភ្នំពេញ។
លោកស្រីបានបន្តថា វគ្គបណ្តុះបណ្តាល គ្រូកីឡាកាយវប្បកម្មថ្នាក់ជាតិកម្រិតមូលដ្ឋានជំនាន់ទី៣ មានសារសំខាន់សិក្ខាកាម ជាគ្រូបង្វឹកបានយល់ដឹងកាន់តែស៊ីជម្រៅ ពីក្រមសីល ធម៌គ្រូបង្វឹក ជាពិសេសគ្រូបង្វឹកបុរស នៅតាមបណ្តាក្លឹបកីឡា កាយវប្បកម្មទំាំងអស់ ក្នុងការហ្វឹកហាត់កូនសិស្សស្រី្ត មិនត្រូវយកដៃទៅប៉ះចំណុច សំខាន់មួយចំនួនលើដងកូនសិស្សស្រី្ត និងសកម្មភាពហាត់មួយចំនួនទៀត គ្រូបង្វឹកក៏មិនអាចឈរនៅពីមុខ ឬខាងក្រោយបានឡើយ ។
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_8728-1024x683.jpg)
លោកស្រីអគ្គលេខាធិការបានបញ្ជាក់ថា សហព័ន្ធនឹងបានអញ្ជើញអ្នកជំនាញផ្នែកសារធាតុហាមឃាត់ក្នុងកីឡា (Doping) មកពីទីភ្នាក់ងារកម្ពុជា ប្រឆាំងនឹងដូប៉ា (CADA) ដើម្បីបង្រៀន ដល់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡា កាយវប្បកម្ម និងលំហាត់ប្រាណ ថ្នាក់មូលដ្ឋានជំនាន់ទី៣ ដើម្បីឲ្យគ្រូបង្វឹក និងកីឡាករ-កីឡាការិនី កាយវប្បកម្មប្រហែល ៣០ នាក់យើងបានយល់កាន់តែច្បាស់ ពីសារធាតុហាម ឃាត់ក្នុងកីឡា (Doping) ពីផលប៉ះពាល់ នៃប្រើប្រាស់សារធាតុ Doping ទំាងនេះ ។
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_8717-1024x683.jpg)
វគ្គបណ្តុះបណ្តាលគ្រូកីឡា កាយវប្បកម្មថ្នាក់ជាតិ កម្រិតមូលដ្ឋានជំនាន់ទី៣ នាពេលនេះពិតជាមានសារសំខាន់ ក្នុងការពង្រឹងនិងពង្រីក នូវធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យកីឡាកាយវប្បកម្ម នៅព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចលើឆាកអន្តរជាតិ នាពេលខាងមុខជាបន្តបន្តាប់ ។
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_8719-1024x683.jpg)
សហព័ន្ធកីឡាកាយវបក្បកម្ម និង លំហាត់ប្រាណកម្ពុជា បានយកចិត្តទុកដាក់លើលោកគ្រូ កីឡាករ -កីឡាការិនីដែលបានខិតខំ យកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី សម្ភារ ថវិកា ដើម្បីដឹកនាំ គ្រប់ គ្រងអភិវឌ្ឍប្រភេទកីឡាជំនាញនេះ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់៕
ដោយ៖លី ភីលីព
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_8720-1024x683.jpg)
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_8716-1024x683.jpg)
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_8718-1-1024x683.jpg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)