យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Mason Greenwood ត្រូវបានគេរាយការណ៍ថាបានអវត្តមានការហ្វឹកហាត់ជាមួយក្លឹប Marseille ដោយសារតែបញ្ហាផ្ទាល់ខ្លួនក្នុងការត្រៀមប្រកួតប៉ះនឹងក្រុម Angers នៅចុងសប្តាហ៍នេះ។
អតីតកីឡាករខ្សែប្រយុទ្ធរូបនេះត្រូវបានគេរាយការណ៍ ថាមិនបានចូលរួមហ្វឹកហាត់តាំងតែពីថ្ងៃសុក្រមកម្ល៉េះ ដោយសារតែបញ្ហាបញ្ជាក់ថាគឺបញ្ហាផ្ទាល់ខ្លួនប៉ុន្តែជឿជាក់ថាមិនមានអ្វីគួរឲ្យព្រួយបារម្ភខ្លាំងឡើយសម្រាប់ក្លឹប និងអ្នកគាំទ្រ។
កីឡាករអង់គ្លេសរូបនេះបានក្លាយទៅជាកម្លាំងដ៏សំខាន់ សម្រាប់ក្លឹបនិងក៏ជាប់ឈ្មោះជាកីឡាករល្អបំផុត របស់លីគកំពូលបារាំងផងដែរនៅពេលបច្ចុប្បន្ន។
រដូវកាលនេះ Greenwood ស៊ុតបញ្ចូលទីបាន១៤ គ្រាប់មកហើយព្រមទាំងជួយមិត្តរួមក្លឹបរកបាន ៤គ្រាប់ផ្សេងទៀតផងដែរនៅក្នុងការបង្ហាញខ្លួនទាំង ២២លើកនៅលីគកំពូលបារាំង៕
ប្រែសម្រួល៖ ស៊ុនលី
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)