កីឡា

CR7 ស៊ុតបញ្ចូលគ្រាប់ទី១ ប៉ុន្មានថ្ងៃក្រោយខួបកំណើតឈានចូលវ័យ ៤០ឆ្នាំ

Afp

កំពូលកីឡាករឆ្នើមវ័យចំណាស់បន្តិចទៅហើយកីឡាករ Critiano Ronaldo ត្រូវបានគេមើលឃើញថាបានអបអរសាទរជាមួយនឹងលទ្ធផលជ័យជំនះរបស់ក្លឹប Al Nassr ព្រមទាំងគ្រាប់បាល់បញ្ចូលទី១ គ្រាប់របស់ខ្លួនផងដែរក្នុងវ័យឈានចូល ៤០ឆ្នាំបានត្រឹមតែប៉ុន្មានថ្ងៃ។

ត្រឹមតែ ២ថ្ងៃប៉ុណ្ណោះក្រោយពិធីបុណ្យខួបកំណើតរបស់ CR7 កីឡាកររូបនេះបានជួយឲ្យក្រុមយកជ័យជំនះបានក្នុងលទ្ធផល ៣ទល់នឹង០ ជាមួយនឹងក្រុម Al Feiha ដោយក្នុងនោះក៏មានគ្រាប់បញ្ចូលទីរបស់កីឡាករចំណូលថ្មី Duran ផងដែរ។

ជាមួយនឹងសាអបអរកនៅលើបណ្តាញសង្គមកីឡាករ CR7 បានសរសេរថាឃ្លាបែបនេះថា៖ A win and first goal after 40 ឬមានន័យថា៖ ជ័យជំនះ​និងជាគ្រាប់ដំបូងក្រោយពេលឈានចូលអាយុ ៤០ឆ្នាំ។

គួរឲ្យដឹងដែរថាការប្រកួតបន្ទាប់របស់ Al Nassr គឺជាការប្រកួតក្នុងទឹកដីរបស់ Al Ahli Saudi នៅថ្ងៃព្រសហ្បតិ៍សប្តាហ៍នេះ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top