កាលពីចុងសប្តាហ៍មុន Brighton ទើបតែបរាជ័យយ់ាងចាស់ដៃ ក្រោមស្នាដៃរបស់ក្រុម Nottingham ក្នុងលទ្ធផលដល់ទៅ៧ទល់នឹង០ ។ នេះធ្វើឲ្យ Chelsea ដែលជាក្រុមខ្លាំងជឿជាក់ថា នឹងអាចជាឳកាសយកជ័យជំនះ បានស្រួលលើក្រុម Brightonប៉ុន្តែមិនដូច្នេះទេ យប់មិញនេះបានធ្វើឲ្យអ្នកគាំទ្រ ខកចិត្តយ៉ាងខ្លាំង។
លទ្ធផល២ទល់នឹង១ធ្វើឲ្យ Chelsea ធ្លាក់ចេញពីពានរង្វាន់ FA Cup ទៅហើយត្រឹមជុំទី៤ កាលពីយប់មិញនេះ ទោះបីជាមានវត្តមាន របស់កីឡាករឆ្នើមដូចជា Palmer ក្តី។
Brighton គ្រប់គ្រងបាល់បានត្រឹមតែ ៤២ភាគរយប៉ុណ្ណោះ ខណៈដែលការព្យាយាមទាត់បញ្ចូល ទៅមានត្រឹមតែ៦ដងនិងចំគោលដៅ៣ដង ប៉ុន្តែទទួលបានគ្រាប់បាល់ ដល់ទៅ២គ្រាប់ដែលមួយធ្វើបានដោយ Rutter នាទីទី១២និង Mitoma នាទីទី៥៧ជាគ្រាប់បាល់ជ័យជំនះ ៕
ប្រែសម្រួល៖ស៊ុនលី
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)