កីឡា

Bayer Leverkusen បន្តធ្វើបានកំណត់ត្រា ក្រោមការដឹកនាំ របស់លោក Xabi Alonso

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹប Bayer Leverkusen និងគ្រូបង្វឹកលោក Xabi Alonso នៅតែបន្តធ្វើបានកំណត់ត្រាថ្មីមួយទៀត ដែលរយៈពេល៣៣ឆ្នាំមកនេះ មិនទាន់មានអ្នកណាបំបែកបាននៅឡើយ។

ប្រកួតស្មើនឹងក្រុម Wolfsburg យប់មិញ មានន័យថាក្រុម Leverkusen គឺមិនដែលស្គាល់ពាក្យថា ចាញ់ឡើយ ក្នុងការប្រកួតក្រៅទឹកដីរបស់ខ្លួនចំនួនឬ away matches ដោយក្នុងនោះចំនួន២០ ប្រកួតយកឈ្នះនិង៧ប្រកួតស្មើ។

រដូវកាលមុន Leverkusen លើកពានរង្វាន់ bundesliga ដោយបានស្គាល់ពាក្យថា បរាជ័យតែមួយប្រកួតប៉ុណ្ណោះ ប៉ុន្តែរដូវកាលថ្មីនេះគេធ្វើបានស្មើចំនួន៧ដង ទៅហើយដែលធ្វើឲ្យគំលាត ក្នុងការថែរក្សាពានហាក់ នៅឆ្ងាយធៀបទៅនឹង Bayern Munich ដែលមានស្មើត្រឹម តែ៣ប្រកួតប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top