កីឡា

ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ មនុស្សធម៌ ក្រោមមូលបទ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត»

ភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួត បាល់ទាត់មនុស្សធម៌ ក្រោមមូលបទ “យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត” ដោយមានការគាំទ្រដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានកិត្តិយស។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាព ដើម្បីមនុស្សធម៌ រវាង ក្រុមពិធីករកីឡាកម្ពុជា និងក្រុមអ្នកប្រដាល់គុនខ្មែរ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌលកីឡាកង យោធពលខេមរភូមិន្ទ (ស្តាតចាស់)។

Most Popular

To Top