កីឡា

មន្ត្រីហុងកុងថ្កោលទោស​ការ វាយប្រហារលើកីឡាករ វាយកូនគោល លើទឹកកកក្នុង ព្រឹត្តិការណ៍ Asian Winter Games

AFP

ហុងកុង ៖ សមាគមកីឡា និងគណៈកម្មាធិការអូឡាំពិក របស់ហុងកុងបានទាមទារ ឲ្យមានវិធានការវិន័យ កាលពីថ្ងៃចន្ទ ចំពោះអ្វីដែលខ្លួនហៅថា “ការវាយប្រហារដោយចេតនា និងធ្វើឲ្យអត្តពលិកហុងកុង រងរបួសដោយនារី ជនជាតិតូមិននីស្ថាន បន្ទាប់ពីការប្រកួត វាយកូនគោល លើទឹកកកក្នុងព្រឹត្តិការណ៍ Asian Winter Games យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today ។

សមាគមបាននិយាយ នៅលើ គេហទំព័ររបស់ខ្លួន បន្ទាប់ពីមានជម្លោះបន្ទាប់ពីការ ប្រកួតកីឡាវាយកូនគោល លើទឹកកកបុរសក្នុងពូល C រវាងហុងកុង និង តូមិននីស្ថាន ដោយមិនបានកំណត់អត្តសញ្ញាណកីឡាករណាម្នាក់ឡើយ។ សមាគមនេះកំពុងស្វែងរកវិធានការវិន័យដោយសហព័ន្ធ កីឡាហុកគីទឹកកកអន្តរជាតិ និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី។

សមាគមបាននិយាយថា ទាក់ទងនឹងការវាយប្រហារ ដោយចេតនា របស់អត្តពលិកតួកមេនមកលើ កីឡាកររបស់យើង បន្ទាប់ពីការប្រកួត ដែលបណ្តាលឲ្យមានរបួសនោះ ហុងកុងបានស្នើសុំឲ្យគណៈកម្មាធិការរៀបចំការដាក់ទណ្ឌកម្មចាំបាច់។

កាសែត South China Morning Post បាននិយាយថា ឧប្បត្តិហេតុកាលពីថ្ងៃអាទិត្យ ដែលកីឡាករ Erkin Kakabayev របស់ប្រទេសតូមិននីស្ថាន, Arslan Geldimyradov និង Begench Dovletmyradov បានវាយប្រហារកីឡាករហុងកុង ជាច្រើននាក់នោះ បានអូសបន្លាយពីរបីនាទីមុន ពេលសណ្តាប់ធ្នាប់ ត្រូវបានស្តារឡើងវិញ។

វីដេអូនៃព្រឹត្តិការណ៍នេះក៏ត្រូវបានបង្ហោះនៅលើ X និងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត។ ព្រឹត្តិការណ៍ Asian Winter Games ត្រូវបានរៀបចំឡើងនៅទីក្រុង Harbin ភាគឦសាននៃប្រទេសចិន ៕

Most Popular

To Top