យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានបដិសេធសំណើរ២ដងរួចមក ហើយពីសំណាក់ក្លឹប អ្នកមានអារ៉ាប់ Al Nassr ដើម្បីសុំផ្ទេរខ្សែប្រយុទ្ធ Darwin Nunez ពីអង់គ្លេស។
ទោះបីជាយ៉ាងណាក្តីគេបានដឹងដែរថា ការបដិសេធនេះធ្វើឡើង តាំងតែពីខែមករាពេល ដែលទីផ្សារកីឡាករដោះដូរ កំពុងដំណើរការមកម្ល៉េះ ហើយនេះជាមូលហេតុដែល Al Nassr ងាកទៅចរចានិងទិញបាន Jhon Duran ជំនួសវិញ។
គួរឲ្យដឹងដែរថា Al Nassr ហ៊ានចំណាយលុយប្រមាណ ជា៧៥លានអឺរ៉ូសម្រាប់ Nunez ប៉ុន្តែមិនបានជោគជ័យបែរ ជាយកលុយនេះ ទៅចំណាយលើ Duran ប្រមាណជា៧៧ លានអឺរ៉ូវិញជាមួយនឹង Aston Villa ។
មកទល់ពេលនេះទំរង់លេងរបស់ Nunez នៅ Liverpool ហាក់ដូចជាបានធ្លាក់ ចុះជាបន្តបន្ទាប់ដោយកីឡាករ ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយរូបនេះ ស៊ុតបញ្ចូលបានត្រឹមតែ៤គ្រាប់ប៉ុណ្ណោះនៅក្នុងរដូវកាលនេះ៕
ប្រែសម្រួល៖ស៊ុនលី
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)