កីឡា

Didier Deschamps ត្រៀមស្វាគមន៍វត្តមាន ត្រឡប់មកវិញរបស់ Mbappe

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Kylian Mbappe នឹងអាចត្រូវបានក្រុមជម្រើសជាតិកោះហៅត្រឡប់មកចូលរួមក្រុមវិញនៅខែមិនាខាងមុខនេះ។

ការប្រកាសដែលត្រូវបានធ្វើឡើងដោយគ្រូបង្វឹកលោក Didier Deschamps ដោយក្នុងនោះគេបានដឹងហើយថាកីឡាករវ័យ២៥ឆ្នាំរូបនេះធ្លាប់បានអវត្តមានឲ្យក្រុមតាំងតែពី២ប្រកួតចុងក្រោយ។

កីឡាករផ្ទាល់គឺជាអ្នកដែលបានសម្រេចចិត្តដកខ្លួនមិនចូលរួមការប្រកួតរបស់ក្រុមជម្រើសជាតិបារាំងដែលវាបានធ្វើឲ្យមានការចោទសួរជាច្រើនជុំវិញបញ្ហានេះ។

មានការលើកឡើងនិងអះអាងពីសំណាក់ក្រុមអ្នកកាសែតបារាំងមួយចំនួនថាកីឡាករ Mbappeនឹងអាចដើរចេញពីជម្រើសជាតិតែម្តងក្រោយទទួលរងការរិះគន់នាពេលកន្លងមកប៉ុន្តែកីឡាករផ្ទាល់បានបដិសេធរបាយការណ៍នេះហើយអះអាងថានឹងនៅតែបន្តការតាំងចិត្តជាមួយនឹងក្រុមបារាំង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top