ការប្រកួតក្នុងលីគកំពូលអង់គ្លេសកាលពីយប់មិញនេះម្ចាស់ផ្ទះ Man City ាធ្វើបានល្អណាស់ក្នុងការទទួលស្វាគមន៍ក្រុម Newcastle ដែលជាលទ្ធផលមិនឲ្យក្រុមភ្ញៀវតដៃបានរួចនោះទេ។
Man City ធ្វើបានដល់ទៅ៤គ្រាប់ខណៈដែល Newcastle រកមួយគ្រាប់មិនបានឡើយក្នុងការប្រកួតយប់មិញហើយក្នុងនោះគេឃើញដែរថាខ្សែប្រយុទ្ធចំណូលថ្មីកីឡាករ Omar Marmoush រកបានដល់ទៅ ៣គ្រាប់ម្នាក់ឯង។
៣ពិន្ទុយប់មិញនេះបានរុញឲ្យ Man City ឡើងទៅលេខ៤ បណ្តោះអាសន្នជំនួស Chelsea មាន៤៤ពិន្ទុហើយ Newcastle បន្តស្ថិតនៅលេខរៀងទី៧ មាន៤១ពិន្ទុ៕
ប្រែសម្រួល៖ ស៊ុនលី
