កីឡា

កីឡាការិនីបាល់ទះដ៏ឆ្នើមប្រេស៊ីលស្រក់ទឹកភ្នែក បន្ទាប់ពីនាងធ្វើការផ្សាយផ្ទាល់បណ្តាញសង្គម ជុំវិញរឿងសង្សារបោកប្រាស់នាង

VN Express

ប្រេស៊ីល៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាការិនីបាល់ទះប្រេស៊ីល Natalia Araujo ដែលជារាជនីសម្រស់លើទីលានប្រកួតបានស្រក់ទឹកភ្នែកនៅលើការផ្សាយផ្ទាល់មួយ បន្ទាប់ពីដឹងថាមិត្តប្រុសរបស់នាងកំពុងបោកប្រាស់នាង ដោយនៅជាមួយនារីផ្សេង។

នេះបើតាមសារព័ត៌មាន The Sun បាននិយាយថា ហេតុការណ៍នេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅលើអ៊ីនធើណេត នាង Araujo បានបង្ហាញថានាងបានធ្វើដំណើរទៅកាន់ទីក្រុង Rio de Janeiro ដើម្បីធ្វើការភ្ញាក់ផ្អើលដល់មិត្តប្រុសរបស់នាង Joao Pedro ថែមទាំងរៀបចំអាហារពេលល្ងាចសម្រាប់ពីរនាក់ទៀតផង។

ទោះជាយ៉ាងណាក៏ដោយ ពេលត្រឡប់មកផ្ទះវិញកាលពីថ្ងៃចន្ទ នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានឃើញគាត់ជាមួយ Luana Maria ជាអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលធ្លាប់ធ្វើឲ្យមានចំណងជើងក្នុងប្រទេសប្រេស៊ីល ដោយសារតែមានការចោទប្រកាន់ថាមានទំនាក់ទំនងស្នេហាជាមួយតារាសម្តែង Caio Castro ។ Luana Maria មានអ្នកតាមដានជាង ៨៥,០០០នៅលើបណ្តាញសង្គម Instagram ។

នាង Araujo បាននិយាយជាមួយនឹងសម្លេងញ័រនៅលើស្ទ្រីមថា “តើអ្នកដឹងទេថា Natinho បានធ្វើអ្វីខ្លះ? លោកបានបោកប្រាស់ខ្ញុំជាមួយស្ត្រីចុងក្រោយពីវីដេអូដែលលោកបានបង្ហោះ ។ វាឈានដល់ចំណុចមួយដែលខ្ញុំមិនអាចលាក់បាំងបានទៀតទេ ខ្ញុំត្រូវបានគេក្បត់ ហើយវាជារឿងសំខាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងការដឹងការពិត។

ទាំងលោក Pedro និងនាង Maria មិនបានឆ្លើយតបជាសាធារណៈចំពោះការចោទប្រកាន់នេះទេ៕

Most Popular

To Top