កូរ៉េខាងត្បូង ៖ទីភ្នាក់ងារសារ ព័ត៌មាន Yonhap របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា កីឡាករបាល់ទាត់អន្តរជាតិ កូរ៉េខាងត្បូង Hwang Ui-jo កាលពីថ្ងៃសុក្រ បានទទួលការព្យួរទោសពីបទបង្ហាញ វីដេអូអាសអាភាស ជាមួយនារីម្នាក់លើបណ្ដាញសង្យ គមគ្មានការយល់ព្រមពីនាង យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
អតីតកីឡាករខ្សែប្រយុទ្ធរបស់ Premier League វ័យ ៣២ ឆ្នាំ បានសារភាពកំហុសកាលពីខែតុលា ត្រូវបានកាត់ទោសឲ្យ ជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំព្យួររយៈពេល ២ ឆ្នាំ។ ចៅក្រម Lee Yong-je បាននិយាយកាលពីថ្ងៃសុក្រថា ដោយពិចារណាលើភាពធ្ងន់ធ្ងរ នៃការខូចខាតសង្គម ដែលបណ្តាលមក ពីឧក្រិដ្ឋកម្មថតភាពយន្តខុសច្បាប់ ចាំបាច់ត្រូវដាក់ទណ្ឌកម្ម យ៉ាងតឹងរ៉ឹង ។
ចៅក្រមបានបន្ថែមថា លោក Hwang បានថតឈុតឆាករួមភេទប្រឆាំង នឹងឆន្ទៈរបស់ជនរងគ្រោះ ដោយប្រើទូរស័ព្ទដៃ របស់លោកចំនួន ៤ដង ។ នៅពេលសួរអ្នកសារព័ត៌មានថា តើលោកមានអ្វីចង់ និយាយជាមួយជនរងគ្រោះ បន្ទាប់ពីករណីនេះ Hwang បាននិយាយថា លោកបានសុំទោស ។
កីឡាករ Hwang ជាកីឡាករបម្រុងសម្រាប់ Nottingham Forest មុនពេលផ្លាស់ទៅប្រទេសទួរគីបាននិយាយថា ខ្ញុំផ្ទាល់សុំទោសអ្នកគាំទ្របាល់ទាត់ ហើយពិតជាមានអារម្មណ៍សោកស្តាយខ្លាំងណាស់ ។
តុលាការក្រុងសេអ៊ូលកណ្តាលបានបដិសេធមិន បញ្ជាក់ពីសេចក្តីសម្រេចនេះទេ ពេលមានការទាក់ទងដោយ AFP។ រឿងអាស្រូវនេះបានកើតឡើង នៅពេល ដែលប្អូនថ្លៃរបស់កីឡាករ Hwang បានបង្ហោះវីដេអូអាសអាភាសមិនច្បាស់ លាស់ឯកជនរបស់ Hwang ក្នុងការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះលោកកាលខែមិថុនា ឆ្នាំ ២០២៣ ។
ឥឡូវនេះ នាងត្រូវជាប់គុក ៣ ឆ្នាំពីបទគំរាមកំហែង។ ខណៈព្រះរាជអាជ្ញាបានស្នើសុំឲ្យតុលាការដាក់ពន្ធនាគាររយៈពេល ៤ ឆ្នាំសម្រាប់លោកលោក Hwang នៅពេលពួកគេបានធ្វើសេចក្តីថ្លែងការណ៍បិទរបស់ពួកគេក្នុងសំណុំរឿងកាលពីខែតុលា។
នេះបើយោងតាម Yonhap បានបញ្ជាក់ថា តុលាការកាលពីថ្ងៃសុក្រ បានកត់សម្គាល់ការទទួល ស្គាល់របស់លោក Hwang ចំពោះការប្រព្រឹត្តខុស របស់លោក និងវិប្បដិសារីរបស់លោកក្នុង ការកាត់ទោសព្យួរទោសលោក ។ ទីភ្នាក់ងារព័ត៌មាន បានបន្តថា ការពិតដែលថាភាគីទី ៣ បានចែកចាយវីដេអូនៅ លើប្រព័ន្ធផ្សព្វផ្សាយ សង្គមដោយមិនមានការ ពាក់ព័ន្ធរបស់លោកក៏ត្រូវ បានយកមកពិចារណាផងដែរ។
លោក Hwang ត្រូវបានចោទប្រកាន់ពីបទថត រឿងអាស អាភាសដោយខុសច្បាប់ ដោយគ្មានការយល់ព្រម ពីដៃគូរបស់លោក ក្នុងឱកាសចំនួន៤ នៅចន្លោះខែមិថុនាដល់ខែកញ្ញាឆ្នាំ ២០២២ ៕
