កីឡា

Gyokeres នឹងអាចផ្តោតគោលដៅតែ Man UTD ប៉ុណ្ណោះខណៈដែល Barcelona បានងាកទៅរកកីឡាករផ្សេងជំនួសវិញ

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona បានផ្លាស់ប្តូរការយកចិត្តទុកដាក់ របស់គេទៅលើកីឡាករខ្សែប្រយុទ្ធ Alexander Isak ជំនួសវិញឬ Luis Diaz ក្រោយពេលដឹងថានឹងមិនជោគជ័យ ជាមួយនឹងខ្សែប្រយុទ្ធ Viktor Gyokeres។

នេះមានន័យថាខ្សែប្រយុទ្ធ Gyokeres នឹងអាចពេលនេះផ្តោតសំខាន់ តែទៅលើគោលដៅផ្ទេរ ទៅចូលរួម Man UTD និងចាប់ផ្តើមធ្វើការងារឡើងវិញ ជាមួយនឹងគ្រូបង្វឹក ចាស់របស់ខ្លួនគឺលោក Ruben Amorim ប៉ុណ្ណោះនៅរដូវក្តៅ។

គួរឲ្យដឹងដែរថា Barcelona បានព្យាយាមក្នុងការស្វែងរកកីឡាករ ខ្សែប្រយុទ្ធបន្ថែមថ្មីម្នាក់ទៀត ជាយូរមកហើយ ដើម្បីអាចជំនួសតំណែងរបស់កីឡាករ Robert Lewandowski និង មកជួយកីឡាករ Vitor Roqueដែលបច្ចុប្បន្នកំពុង លេងខ្ចីជើង នៅក្រៅទឹកដីនៅឡើយនោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top