កីឡា

អតីតកីឡាករ​ អត្តពលកម្មរុស្ស៊ី អាយុ ៣៥ ឆ្នាំ ត្រូវកាត់ទោស ឲ្យជាប់ពន្ធនាគារ ពីបទលួច និងប្លន់

VN Express

រុស្ស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតកីឡាករអត្តពលកម្មរុស្ស៊ី លោក Mark Tolstikhin អតីតជើងឯករត់បណ្តាក់ ៤x១០០០ម៉ែត្រ នៅប្រទេសរុស្ស៊ី ត្រូវបានកាត់ទោសឲ្យជាប់គុក ៣ ឆ្នាំកន្លះពីបទប្លន់ និងលួចទូរស័ព្ទជាបន្តបន្ទាប់។

លោក Tolstikhin អាយុ ៣៥ ឆ្នាំ ត្រូវបានប៉ូលីសរុស្ស៊ី តាមចាប់ជាយូរមកហើយ។ លោកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៤ ខែកុម្ភៈ បន្ទាប់ពីកាមេរ៉ាសុវត្ថិភាព បានប្រទះឃើញលោកនៅស្ថានីយ៍ រថភ្លើងក្រោមដីនៅទីក្រុងម៉ូស្គូ។ ៩ថ្ងៃក្រោយមក តុលាការស្រុក Meshansky បានកាត់ទោសដាក់ពន្ធនាគាររបស់លោក ទាំងការចោទប្រកាន់ពីបទប្លន់ និងការរំលោភ ។

ជនរងគ្រោះម្នាក់បានប្រាប់ Sovsekretno ថា លោកបានមកហាង របស់យើង ហើយបានសួរអំពីទូរស័ព្ទ iPhone ។ វាចំណាយពេលយូរបន្តិច ដើម្បីពិភាក្សាអំពីលក្ខណៈបច្ចេកទេសរបស់វា ។ បន្ទាប់មកលោកបានបន្តថា ខ្ញុំនឹងទិញវា នៅពេលខ្ញុំកំពុងរៀបចំឯកសារ លោកបានឆក់ទូរស័ព្ទពីដៃរបស់ខ្ញុំហើយរត់ទៅ ។

ជនរងគ្រោះម្នាក់ទៀត បានរៀបរាប់ពីសេណារីយ៉ូស្រដៀងគ្នាថា លោកបានធ្វើពុតជាកក់ណាត់ណាត់ជួបមិត្តស្រីរបស់លោកឈ្មោះ Alena ស្រាប់តែចាប់ទូរស័ព្ទសាកថ្ម របស់ខ្ញុំនៅជិតច្រកចេញ ហើយរត់ទៅ។ ខ្ញុំព្យាយាមដេញគាត់ ប៉ុន្តែគាត់លឿនពេក ។

អតីតគ្រូបង្វឹក Yuri Kukanov បានបញ្ចេញពន្លឺ លើការធ្លាក់ពីព្រះគុណរបស់កីឡាករ Tolstikhin ដោយសន្មតថា វាបណ្តាលមកពីបំណុលល្បែង ដែលនាំឲ្យមានអំពើឧក្រិដ្ឋកម្ម។ ជារឿយៗគាត់ខ្ចីលុយពីមិត្តភ័ក្តិ និងមិត្តរួមក្រុម ប៉ុន្តែមិនដែលសងពួកគេវិញទេ។

កាលឆ្នាំ ២០១៧ លោក Tolstikhin ត្រូវបានកាត់ទោសជាលើកដំបូងពីបទប្លន់ និងរំលោភ។ ២ឆ្នាំក្រោយមក គាត់ត្រូវបានចាប់ខ្លួនពីបទលួចទូរស័ព្ទ ដោយទទួលបានត្រឹមទោសសេវាសហគមន៍ ។ លោក Tolstikhin កើតនៅ Smolensk ជាទីក្រុងមួយនៅភាគខាងលិចនៃប្រទេសរុស្ស៊ី។ គាត់បានឈ្នះជើងឯកថ្នាក់ជាតិជាច្រើន ក៏ដូចជាបានចូលរួមក្នុងការប្រកួតកម្រិតអឺរ៉ុប និងពិភពលោក ក្នុងការរត់ឆ្លងប្រទេស និងផ្លូវលំ៕

Most Popular

To Top