The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា អតីតកីឡាករឆ្នើមរបស់ក្លឹបហង្សក្រហម Liverpool លោក Jamie Carragher បានបង្ហាញ នូវការគាំទ្រក្លឹប ដើម្បីប្រជែងជាមួយនឹង Arsenal ក្នុងការដណ្តើមឲ្យបានកុងត្រា របស់កីឡាករ ខ្សែប្រយុទ្ធ Alexander Isak។
កីឡាករ Isak ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Newcastle បានក្លាយទៅជាគោលដៅដ៏ គួរឲ្យទាក់ទាញបំផុត របស់ក្លឹបជាច្រើន នៅពេលនេះ បូករួមជាពិសេសទាំងកាំភ្លើងធំ Arsenal និងក្លឹប Barcelona ផងដែរ។
ថ្លែងទៅកាន់កម្មវិធីពិភាក្សាមួយ ដែលស្គាល់ថា Called Soccer លោក Carragher បាននិយាយថា ៖ ខ្ញុំមិនគិតថាគ្រប់គ្នានឹងនិយាយអំពីការផ្ទេរ របស់ Isak ទៅតែក្លឹប Arsenal នោះទេប៉ុន្តែដោយសារ តែមានក្លឹបជាច្រើនទៀតក៏ចង់បានខ្សែ ប្រយុទ្ធរូបនេះដូចគ្នាដែរ។ដូច្នេះកុងត្រា របស់គាត់គឺសាកសមសម្រាប់ យើងក្នុងការសាកល្បងដូចគ្នា។
បញ្ហាមួយទៀតសម្រាប់ក្លឹបផ្សេងៗ ដែលចង់បានគាត់ដូចជា Real Madrid កំពុងមានវត្តមានរបស់ Mbappe ទៅហើយ ខណៈដែល Barcelona ក៏កំពុងមានវត្តមានខ្សែប្រយុទ្ធជាច្រើនរួច ទៅហើយដែរដូចនេះ វានៅតែជាឳកាសសម្រាប់ Liverpoolនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី
