ភ្នំពេញ ៖ ក្រុមបាល់ទាត់វ័យចាស់ ស៊ី អា ឌី និងក្រុមបាល់ទាត់ វ័យចាស់ R2N (អធូអ៊ិន)ទទួលបាន ៣ ពិន្ទុ ដូចគ្នា ព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ K ដោយមានក្រុមបាល់ទាត់វ័យចាស់ ជើងខ្លាំង ៨ ក្រុមចូលរួម នៅទីលានបាល់ទាត់វិទ្យាល័យជា ស៊ីម បឹងកេងកង ក្រោមគំនិតផ្តួចផ្តើមពីសំណាក់លោក រិទ្ធ ឌីកា នាយកបច្ចេកទេសរបស់ក្លឹបបាល់ ទាត់ព្រះខ័នរាជស្វាយរៀង ។

ពូល B ក្រុមបាល់ទាត់វ័យចាស់ ស្តាតអូឡាំពិកបានប្រកួតចាញ់ក្រុមបាល់ទាត់វ័យចាស់ ស៊ីអាយឌី ក្នុងបច្ចេកទេស ១ ទល់នឹង ១ ខណៈក្រុមបាល់ទាត់វ័យចាស់ N4 United (N4) បានក៏ប្រកួតចាញ់ក្រុមបាល់ទាត់វ័យចាស់ R2N (អធូអ៊ិន) ក្នុងបច្ចេកទេស ៦ ទល់នឹង ០ នៅទីលានបាល់ទាត់វិទ្យាល័យជា ស៊ីម បឹងកេងកង .។

ការប្រកួតខាងលើនេះបានបែងចែកចេញជា ២ ពូល គឺពូល A និងពូល B ។ ពូល A មាន៤ ក្រុមរួមមមាន ក្រុមបាល់ទាត់វ័យចាស់ K8 ក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញ ក្រុមបាល់ទាត់វ័យចាស់ ហាន់ណា និងក្រុមបាល់ទាត់វ័យចាស់ អាយ ស៊ី អាយ រីឯពូល B មាន៤ ក្រុម គឺក្រុមបាល់ទាត់វ័យចាស់ ស្តាតអូឡាំពិក ក្រុមបាល់ទាត់វ័យចាស់ ស៊ី អា ឌី ក្រុមបាល់ទាត់វ័យចាស់ R2N (អធូអ៊ិន) និងក្រុមបាល់ទាត់វ័យចាស់ N4 United (N4) ។

ការប្រកួត ពូល A ក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញ បានយកឈ្នះលើក្រុមបាល់ទាត់វ័យចាស់ K8 ក្នុងបច្ចេកទេស ៨ ទល់នឹង ៣ និងក្រុមបាល់ទាត់វ័យចាស់ ហាន់ណាបានចាញ់ក្រុមបាល់ទាត់វ័យចាស់ អាយ ស៊ី អាយក្នុងបច្ចេកទេស ៣ ទល់នឹង ៧។ ដូច្នេះក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញ និងក្រុមបាល់ទាត់វ័យចាស់ ហាន់ណា ទទួលបាន ៣ ពិន្ទុដូចគ្នា៕
ដោយ៖លី ភីលីព

