កីឡា

លោក ហ៊ុន ម៉ានី អញ្ជើញចូលរួមពិធី បើក​ការ ប្រកួតបាល់ទាត់ សប្បុរសធម៌ក្រោមមូលបទ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ សង្រ្គោះជីវិត» នៅ ស្តាតចាស់

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងអញ្ជើញជាអធិបតីភាព ពិធីបើកការប្រកួតបាល់ទាត់ សប្បុរសធម៌ រវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយ ក្រុមបាល់ទាត់គុនខ្មែរ ក្រោមមូលបទ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ សង្រ្គោះជីវិត» នៅមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ។

លើសពីការអញ្ជើញចូលរួម ជាប្រធានកិត្តិយស ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញ ចូលរួមបរិច្ចាគឈាម ជាមួយអ្នកចូលរួមផ្សេងទៀត ក្នុងគោលដៅរួមគ្នាបរិច្ចាគឈាម១០០០សាក់។ កម្មវិធីបរិច្ចាគឈាមនេះ ចាប់ផ្តើមនៅវេលាម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ៥:៣០នាទីល្ងាច នៅមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ។

នៅថ្ងៃដដែលក្រុមបាល់ទាត់ ពិធីករកីឡាកម្ពុជានឹងធ្វើការប្រកួតមិត្តភាព ជាមួយក្រុមបាល់ទាត់គុនខ្មែរ នៅមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) នៅវេលាម៉ោង ៦:០០នាទីល្ងាច៕

Most Popular

To Top