កីឡា

យន្តហោះឯកជនរបស់ CR7 ប្រទះឃើញជាប់ចតនៅក្នុងទីក្រុង Manchester ជាច្រើនថ្ងៃ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាយន្តហោះឯកជនដែលមានតម្លៃរាប់សិបលានផោនរបស់កំពូលកីឡាករ CR7 ត្រូវបានគេប្រទះឃើញចតចោលនៅឯអាកាសយានដ្ឋាននៅក្នុងទីក្រុង Manchester អស់រយៈពេលប៉ុន្មានថ្ងៃមកហើយ។

ប្រភពខ្លះជឿជាក់ថាបញ្ហាកញ្ចក់បង្អូចយន្តហោះបានធ្វើឲ្យយន្តហោះនេះចាំបាច់ត្រូវចុះចតដើម្បីជួសជុលប៉ុន្តែមានព័ត៌មានខ្លះថា កីឡាកររូបនេះនឹងអាចវិលត្រឡប់មកវិញជាការប្រកួតចុងក្រោយបញ្ចប់អាជីពនៅទីនេះដែលយ៉ាងណាក្តីគេក៏មិនបានប្រកដថាកីឡាកររូបនេះមានវត្តមាននៅទីនោះដែរឬអត់នោះដែរ។

គួរឲ្យដឹងដែរថាយន្តហោះឯកជនប្រភេទ Bombardier Global Express 6500 មានតម្លៃ៦១លានផោនត្រូវបានគេដឹងថាបានចុះចតនៅក្នុងទីក្រុង Manchester តាំងពីសប្តាហ៍មុនមកម្ល៉េះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top