ការប្រកួតពានរង្វាន់ UEFA Champions League បានបញ្ចប់ និងរកឃើញក្រុមឡើង ទៅកាន់វគ្គ១៦ក្រុមចុងក្រោយហើយ គិតត្រឹមនេះ មានកីឡាករខ្លះឆ្លងកាត់ការប្រកួតច្រើន ដល់១០ ប្រកួតក្រុមខ្លះឆ្លង កាតការប្រកួតតែ៨ប្រកួតទេ។ ដ្បិតតែការប្រកួតមិនស្មើគ្នាចុះតើគិតត្រឹមពេលនេះ កីឡាកររូបណាកំពុងឈរនៅលើគេ ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេ សម្រាប់ពានរង្វាន់ធំប្រចាំ តំបន់អឺរ៉ុបមួយនេះទៅ?

នៅក្នុងរូបមន្តគឺក្រុមដែលស្ថិតពីលេខ៩ ដល់លេខ២៤ ដែលបានជម្រុះកាលលេងវគ្គ League Stage នោះត្រូវលេង Play Off ដូច្នេះពួកគេមាន១០ប្រកួត ហើយក្រុមពីលេខ១ដល់លេខ៨ ពួកគេមានតែ៨ប្រកួតទេ។ ក្រុមពីលេខ១ដល់លេខ ៨មាន Liverpool, Barcelona, Arsenal, Inter Milan, Atletico Madrid, Bayer Leverkuson, Lille និង Aston Villa ។ ដូច្នេះកីឡាករទាំង៨ក្លិបនេះលេងបានតែ៨ ប្រកួតគិតត្រឹមការប្រកួតបញ្ចប់ រកឃើញក្រុមឡើងមកដល់វគ្គ១៦នេះ។
ចំណែក៨ក្រុមដែលបានឡើងមកក្រោយពេល Play Off មាន Real Madrid, Bayern Munich, Benfica, Feyenoord, PSV, PSG, Dortmund និង Club Brugge ។ ក្រោយពីរកឃើញ៨ក្រុមបន្ថែមនេះ ការចាប់គូបន្ទាប់នៅវគ្គ១៦ក្រុម នឹងធ្វើឡើងនៅថ្ងៃសុក្រទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ សប្ដាហ៍នេះ ។ យ៉ាងណាមុនការចាប់គូ បន្ទាប់យើងមកមើលតើកីឡាកររូបណាមានគ្រាប់បាល់ច្រើនជាងគេនៅត្រឹមនេះសិន ។
១- Serhou Guirassy (Dortmund ) លេងបាន១០ប្រកួតរកបាន១០គ្រាប់
២- Robert Lewandowski (Barcelona ) ចូលលេងបាន ៨ប្រកួតរកបាន ៩គ្រាប់
៣- Raphinha (Barcelona ) ចូលលេងបាន ៨ប្រកួតរកបាន៨គ្រាប់
៤- Erling Haaland (Manchester City, ជ្រុះចេញ ) ចូលលេងបាន៩ប្រកួតរកបាន៨គ្រាប់
៥- Vinícius Júnior ( Real Madrid )ចូលលេងបាន៨ប្រកួតរកបាន៧គ្រាប់
៦- Vangelis Pavlidis (Benfica) ចូលលេងបាន១០ប្រកួតរកបាន៧គ្រាប់
៧-Kylian Mbappé ( Real Madrid ) ចូលលេងបាន ១០ប្រកួតរកបាន ៧ គ្រាប់
៨- Harry Kane (Bayern Munich) ចូលលេងបាន៩ប្រកួតរកបាន៧គ្រាប់
៩-Santiago Gimenez ( AC Milan, ធ្លាក់) លេងបាន២ប្រកួតរកបាន៦គ្រាប់
១០-Jonathan David (Lille ) ចូលលេងបាន៨ប្រកួតរកបាន៦គ្រាប់
សូមបញ្ជាក់ថា ការប្រកួតវគ្គ១៦ក្រុម នឹងចាប់ផ្ដើមនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ សម្រាប់ជើងទី ១ ហើយជើងទី២ នឹងលេងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ៕
