កីឡា

Real Madrid ទំលាក់ Man City ចេញពី Champions League

កីឡាករខ្សែប្រយុទ្ធបារាំង Kylian Mbappe ស៊ុតបញ្ចូលទីបាន៣គ្រាប់ម្នាក់ឯង ក្នុងការប្រកួតដ៏អស្ចារ្យ ប៉ះជាមួយនឹងក្រុមខ្លាំង Man City ជួយឲ្យ Real Madrid ឡើងទៅវគ្គបន្តយ៉ាងងាយស្រួល ។

លទ្ធផលនេះមានន័យថា Man City បានខ្ទាតចេញពីពានរង្វាន់ធំបំផុត របស់អឺរ៉ុបនេះ ជាផ្លូវការហើយ ទោះបីជាបានព្យាយាមស៊ុតបញ្ចូលទីវិញ បាន១គ្រាប់ធ្វើឲ្យលទ្ធផលបញ្ចប់ ទៅ៣ទល់នឹង១ក្តី។

៣គ្រាប់របស់ Mbappe កើតឡើងនៅនាទីទី៤ម្តងនាទីទី៣៣ម្តង និងមួយគ្រាប់ចុងក្រោយនៅនាទីទី៦១ ខណៈដែល Man City បានព្យាយាមស៊ុត តាមពីក្រោយមកដែរ នាទីទី៩០បូក២ ទៅហើយដោយកីឡាករ Gonzalez៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top