យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានបង្ហាញនូវបំណងក្នុងការធ្វើការជាមួយនឹងកីឡាករ Marc Guehi ឡើងវិញមកជួយក្នុងតំបន់ការពារ។
កីឡាករ Guehi បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Crystal Palace នៅឡើយ និងធ្លាប់បានក្លឹបជាច្រើនប៉ុនប់ងចរចាផ្ទេរយកតាំងតែពីខែមករាមកម្ល៉េះ ប៉ុន្តែត្រូវបានក្លឹបបដិសេធដែលរួមមានទាំង Spurs និង Newcastle ផងក្នុងតម្លៃខ្លួនប្រមាណជា៧០លានផោន។
គួរឲ្យដឹងដែរថា Guehi គឺជាកីឡាករដែលដុះចេញពីថ្នាលយុវជនរបស់ក្លឹប Chelsea ប៉ុន្តែត្រូវបានលក់ចេញឲ្យទៅក្លឹប Crystal Palace ក្នុងតម្លៃប្រមាណជា ១៨លានផោនកាលពីឆ្នាំ២០២១ ហើយក្នុងនោះ Chelsea ក៏នឹងអាចទទួលបានចំណែក ២០ភាគរយនៃការលក់ចេញកីឡាករខ្សែការពារជនជាតិអង់គ្លេសរូបនេះផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី
