កីឡា

Robin van Persie ព្រមវិលត្រឡប់ មកដឹកនាំ Feyernoord វិញ

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា អតីតកីឡាករឆ្នើមរបស់ Arsenal និង Man UTD លោក Robin van Persie នឹងអាចវិលត្រឡប់មកវិញ ក្នុងនាមជាគ្រូបង្វឹករបស់ក្លឹប Feyenoord។

បុរសជនជាតិហូឡង់វ័យ៤១ឆ្នាំរូបនេះ នឹងចាកចេញពី Heerenveen ដែលជាក្លឹបគាត់ដឹកនាំកាលពីរដូវក្តៅឆ្នាំ ទៅដើម្បីមកដឹកនាំក្លឹបដែលគាត់ធ្លាប់ បានរស់នៅជាមួយតាំង តែពីពេលនៅជាយុវជន ។

គួរឲ្យដឹងដែរថា Feyenoord មិនត្រឹមតែជាក្លឹប ដែលគាត់ចាប់ផ្តើមអាជីព នោះទេប៉ុន្តែក៏ជាក្លឹប ដែលគាត់ បានបញ្ចប់អាជីពនៅទីនោះផងដែរ ដោយអាចស៊ុតបញ្ចូល ទីជួយក្លឹបបានទៅដល់៤៦គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប១២២ដង ។

មិនត្រឹមតែប៉ុណ្ណោះគេបានដឹងដែរថា លោក Persie នឹងអាចទទួលតំណែង ជាមួយនឹងអតីតគ្រូបង្វឹក ជំនួយការរបស់លោក Erik Ten Hag ផងដែរគឺលោក Rene Hake ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top