កីឡា

លោក Ruben Amorim ៖ នៅ Man UTD​ សំបូរបញ្ហាជាជាងដំណោះស្រាយ

យោងតាមការចញផ្សាយរបស់ The Goal ​បានឲ្យដឹងថាគ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD លោក Ruben Amorim បានបង្ហាញអំពីភាពវិជ្ជមានដែលកំពុងកើតឡើងជាមួយនឹងក្លឹបទោះបីជានៅសល់បញ្ហាច្រើនជាងដើម្បីដោះស្រាយ។

លោក Amorim បានលើកឡើងអំពីបញ្ហាវិជ្ជមាននិងអវិជ្ជមានប៉ុន្តែគាត់បានបង្ហាញអំពីដំណើរការល្អឡើងវិញជាពិសេសនៅក្នុងពេលហ្វឹកហាត់។ការលើកឡើងដែលធ្វើនៅមុនពេលដែលក្រុមរបស់លោកត្រូវត្រៀមប្រកួតប៉ះនឹង Everton នៅយប់ថ្ងៃសៅរ៍នេះ។

ថ្លែងទៅក្រុមអ្នកកាសែតលោក Amorimបាននិយាយថាបែបនេះថា៖វាជារឿងល្អប៉ុន្តែខ្ញុំគិតថាក្នុងពេលនេះប្រសិនបើយើងមើលការប្រកួតទាំងឡាយរបស់ក្រុមអ្នកអាចឃើញមានបញ្ហាច្រើនជាងដំណោះស្រាយ។យ៉ាងណាក្តីរឿងដែលសំខាន់នោះគឺការហ្វឹកហាត់របស់យើងមានស្ថានភាពល្អប្រសើរឡើងវិញ។ទំនាក់ទំនងរវាងកីឡាករនិងគ្រូបង្វឹកនិងកីឡាករជាមួយកីឡាករកាន់តែល្អប្រសើរឡើងនោះគឺជារឿងសំខាន់បំផុត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top