ភ្នំពេញ៖ នាថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក អ៊ឹង ប៊ុនម៉ៅ ប្រធាន ប្រតិភូ លោក សុទ្ធ សុខគា ប្រតិភូរងកីឡាការ៉ាតេក្រសួងមហាផ្ទៃនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងលោក ហេង ភូរី ប្រធានក្លិប K C J បានអញ្ជើញចុះមកពិនិត្យការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី នៃសមាគមកីឡាការ៉ាតេក្រសួងមហាផ្ទៃដើម្បីត្រៀមចូលរួមជើងឯកកីឡាប៉ូលីសពិភពលោក និងប្រគល់លិខិតបញ្ជាក់កម្រិតខ្សែក្រវាត់ជូនសិស្សានុសិស្សរបស់សាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ នៅមជ្ឈមណ្ឌលកីឡាយុទ្ធសិល្ប៍បុរាណកម្ពុជា-ជប៉ុន។

លោក ឡាច ច័ន្ទតារា អ្នកគ្រប់គ្រង និងគ្រូបង្វឹកធំនៃសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ និងជាគ្រូបង្វឹកកីឡាការ៉ាតេសមាគមកីឡាការ៉ាតេក្រសួងមហាផ្ទៃ បានប្រាប់ឲ្យដឹងថា ថ្ងៃនេះ លោក អ៊ឹង ប៊ុនម៉ៅ ប្រធាន ប្រតិភូ លោក សុទ្ធ សុខគា ប្រតិភូរងសមាគមកីឡាការ៉ាតេក្រសួងមហាផ្ទៃនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានជួបសំណោះសំណាល់ជាមួយក្រុមកីឡាករ-កីឡាការិនី សមាគមកីឡាការ៉ាតេក្រសួងមហាផ្ទៃដែលធ្វើការហ្វឹកហាត់ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (World Police &Fire Games) លើកទី២១ ឆ្នាំ២០២៥ នៅ អាមេរិក។

លោក ឡាច ច័ន្ទតារា បានបន្តថា ក្រោយពីបញ្ចប់ជួបសំណោះសំណាល់ជាមួយក្រុមកីឡាករ-កីឡាការិនី រូបលោកក៏បានចូលរួមពិធីប្រគល់លិខិតបញ្ជាក់ កម្រិតខ្សែក្រវាត់ជូនសិស្សានុសិស្សរបស់សាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ចំនួន ៦០ នាក់ដែលសិស្សានុសិស្សបញ្ចប់ប្រឡងកម្រិតខ្សែក្រវាត់កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ។

លោកគ្រូបង្វឹកកីឡាការ៉ាតេសមាគមកីឡាការ៉ាតេក្រសួងមហាផ្ទៃបានបញ្ជាក់ថា សាលាគុនសុរិយា ការ៉ាតេ-ដូ គឺជាន្លែងអភិឌ្ឍនក្រុមកីឡាករ-កីឡាការិនីការ៉ាតេវ័យក្មេងជំនាន់ក្រោយសម្រាប់កីប្រភេទកីឡាការ៉ាតេ-ដូ។ សាលាគុនសុរិយា តែងតែរៀបចំការប្រកួតឲ្យវ័យក្មេងដែលជាសិស្សហ្វឹកហាត់នៅសាលាគុនដើម្បីឲ្យកីឡាករ-កីឡាការិនី ការ៉ាតេ-ដូ វ័យក្មេងដកស្រង់បទពិសោធន៍ដែលពួកក្មួយបានធ្វើការហ្វឹកហាត់កន្លងមក៕



ដោយ៖ លី ភីលីព
