កីឡា

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ក្លឹបកីឡាការ៉ាតេ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាខាក្លឹបមុនីថាបនា ខ្សាច់កណ្តាលជាផ្លូវការ

ខេត្តកណ្តាល៖ លោក អ៊ឹម សិទ្ធិរ៉ា ប្រធានក្លិបកីឡាការ៉ាតេ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកីឡាតំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ក្លិបកីឡាការ៉ាតេ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្លឹបកីឡាការ៉ាតេ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាខាក្លឹបមុនីថាបនា ខ្សាច់កណ្តាល។

ក្នុងពិធីនេះក៏មានអញ្ជើញចូលរួមលោក ប៊ុន ផេង អភិបាលរងខេត្តតំណាងលោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកណ្តាល លោកស្រី ឡុង ណាវី អភិបាលរងស្រុក តំណាងលោក ចេង ឌីណា អភិបាល នៃគណ:អភិបាលស្រុកខ្សាច់កណ្តាល ព្រមទទំាងព្រឹទ្ធាចារ្យការ៉ាតេ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីការ៉ាតេជាច្រើននាក់ទៀត។

លោក ហេង ផេង ជាគ្រូបង្វឹក បាននិយាយថា ថ្ងៃនេះជាថ្ងៃមួយប្រកបដោយមោទកភាពយ៉ាងជ្រាលជ្រៅ និងឧត្តុង្គឧត្តមបំផុត ដែលក្លឹបកីឡាការ៉ាតេ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រារព្ធពិធីសម្ពោធក្លឹបកីឡាការ៉ាតេក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាខាមុនីឋាបនា ខ្សាច់ កណ្តាល ខេត្តកណ្តាល់ ក្រោមអធិបតីភាព លោក អ៊ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ និងជាប្រធានក្លឹបកីឡាការ៉ាតេក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា។

លោក ហេង ផេង បានបន្តថា ក្លិបកីឡាការ៉ាតេ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយលោអគ្គបណ្ឌិតភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានឈ្មោះថា ក្លិបមុនីថាបនា ដែលមានចំនួន ៤ ក្លិបទៀត រួមមានក្លិបមុនីឋាបនា ទួលគោក បង្កើតឡើង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩ នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ក្លិបមុនីឋាបនា ខ្សាច់កណ្តាល បង្កើតឡើង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ នៅស្រុកខ្សាច់កណ្តាល ។

ក្លិបមុនីឋាបនា រ៉ូតា ខ្សាច់កណ្តាល បង្កើតឡើង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ក្នុងវិទ្យាល័យចំណេះ ទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រ៉ូតា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងក្លិបមុនីឋាបនា ល្វាឯម បង្កើតឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នៅស្រុកល្វាឯម ខេត្តកណ្តាល បច្ចុប្បន្ន ទៅជា ក្លឹបមុនីឋាបនាអរិយក្សត្រ។

លោកគ្រូបង្វឹកបានបញ្ជាក់ថា កាលឆ្នាំ២០១៧ លោកអគ្គបណ្ឌិតភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ត្រូវបានមហាសន្និបាតសហព័ន្ធកីឡាការ៉ាតេ កម្ពុជា បានបោះឆ្នោតជូនលោកអគ្គបណ្ឌិតភាចារ្យធ្វើជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា អាណត្តិទី៨។ ខែតុលា ឆ្នាំ ២០១៨ លោកអគ្គបណ្ឌិតភាចារ្យ ក៏បានប្រគល់ភារកិច្ច ជូនលោក អ៊ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ធ្វើជាប្រធានក្លឹបកីឡាការ៉ាតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដឹកនាំការងារកីឡាការ៉ាតេបន្ត។ ក្នុងអំឡុងពេលនៃការប្រកួតកីឡាជាតិលើកទី២ កាលពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ គឺជាការចូលរួមប្រកួតតំណាង ឲ្យក្រសួង រាជធានី-ខេត្ត អង្គប្រជុំក៏បានសម្រេចប្តូរឈ្មោះពីក្លឹបមុនីឋាបនា ទៅជាក្លឹបកីឡាការ៉ាតេក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចាប់ពីពេលនោះមក៕

ដោយ៖ លី ភីលីព

Most Popular

To Top