កីឡា

កីឡាករខ្សែប្រយុទ្ធ កាន់ ម៉ូ ជួយឲ្យក្រុមបាល់ទាត់វិសាខារកបាន ៣ ពិន្ទុសម្រាប់ការប្រកួត Cambodian Premier League 2024/25 នៅសប្តាហ៍ទី២៣

ភ្នំពេញ៖ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ កីឡាករខ្សែប្រយុទ្ធឆ្នើម កាន់ ម៉ូ របស់ក្រុមបាល់ទាត់វិសាខាបានល្អឥតខ្ចោះ នៃព្រឹតិ្តការណ៍កីឡាបាល់ទាត់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ២០២៤/២៥ “Cambodian Premier League 2024/25” នៅសប្តាហ៍ទី២៣នេះ ក្រុមបាល់ទាត់វិសាខា បានយកឈ្នះលើក្រុមបាល់ទាត់ ភ្នំពេញក្រោន ក្នុងលទ្ធផល ២ទល់នឹង ១ ។

ព្រឹតិ្តការណ៍កីឡាបាល់ទាត់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ២០២៤/២៥ “Cambodian Premier League 2024/25” សប្តាហ៍ទី២៣នេះ ជាការប្រកួតសម្រាប់ក្រុមកំពូលទាំង៦ ជុំទី១ ដោយក្រុមបាល់ទាត់ វិសាខា ឈ្នះលើក្រុមបាល់ទាត់ ភ្នំពេញក្រោន ក្នុងលទ្ធផល ២ទល់នឹង១ នៅ កីឡដ្ឋាន ព្រីនស៍។

ការប្រកួតរវាង ក្រុមបាល់ទាត់ វិសាខា និងក្រុមបាល់ទាត់ ភ្នំពេញក្រោន មានការស្វិតស្វាងយ៉ាងចាប់តាំងពីនាទីដំបូង ហើយការប្រកួតអូសបន្លាយរហូតនាទី១៧ កីឡាករ Rafael Nieto Rondon ពាក់លេខ ១០ របស់ក្រុមបាល់ទាត់ ភ្នំពេញក្រោនរកបានមួយគ្រាប់នាំមុនក្រុមបាល់ទាត់ វិសាខា។

ការនាំមុន១៧ របស់ក្រុមបាល់ទាត់ ភ្នំពេញក្រោន ធ្វើឲ្យក្រុមបាល់ទាត់ វិសាខានៅបន្តវាយសម្រុកទៅលើក្រុមបាល់ទាត់ ភ្នំពេញក្រោនរហូតតាមស្មើវិញដោយកីឡាករ Ott Mike Rigoberto ពាក់លេខ ៦ នៅនាទី២៤ ចំណែកកីឡាករខ្សែប្រយុទ្ធ កាន់ ម៉ូ ជួយឲ្យក្រុមបាល់ទាត់វិសាខា នាំមុនក្រុមបាល់ទាត់ ភ្នំពេញក្រោនវិញ នៅនាទី៤៥ បូក ២ ចប់ការប្រកួតចប់តង់ទី១ លទ្ធផលក្រុមបាល់ទាត់វិសាខា ឈ្នះ ក្រុមបាល់ទាត់ ភ្នំពេញក្រោន ២ទល់នឹង១៕

ដោយ៖ លី ភីលីព

Most Popular

To Top