កីឡា

ក្រុមបាល់ទាត់វ័យចាស់ភ្នំពេញ ឈរនៅកំពូលតារាងពូល A នៃការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ K CUP លើកទី១ ឆ្នាំ២០២៥ នៅសប្តាហ៍ទី២

ភ្នំពេញ ៖ ក្រុមបាល់ទាត់វ័យចាស់ភ្នំពេញ កក់កៅអីវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ ពូល A ព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ ទាត់ពានរង្វាន់ K CUP លើកទី១ ឆ្នាំ២០២៥នៅសប្តាហ៍ទី២ ដោយមានក្រុមបាល់ទាត់ វ័យចាស់ជើងខ្លាំង ៨ ក្រុមចូលរួមនៅទីលានបាល់ទាត់វិទ្យាល័យជា ស៊ីម បឹងកេងកង ។

សម្រាប់ការប្រកួតពូល A ក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញបានយកឈ្នះលើក្រុមបាល់ទាត់វ័យចាស់ HANNA FC ក្នុងបច្ចេកទេស ១០ ទល់នឹង ៤ និងក្រុមបាល់ទាត់វ័យចាស់ K8 ប៉ះនឹងក្រុមបាល់ទាត់វ័យចាស់ SCS នៅទីលានបាល់ទាត់វិទ្យាល័យជា ស៊ីម បឹងកេងកងត្រូវបានលើកប្រកួត ។

ដូច្នេះក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញបានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ទោះបីនៅសល់មួយ ប្រកួតទៀត ដោយក្រុមនេះមាន ៦ ពិន្ទុ ក្រុមបាល់ទាត់វ័យចាស់ SCS មាន ៣ ពិន្ទុ ក្រុមបាល់ទាត់វ័យចាស់ HANNA FC ទទួលបាន ០ ពិន្ទុ ក្រុមបាល់ទាត់វ័យចាស់ K8 ទទួលបាន ០ ពិន្ទុ ។ ប៉ុន្តែការប្រកួតរវាងក្រុមបាល់ទាត់វ័យចាស់ K8 ប៉ះនឹងក្រុមបាល់ទាត់វ័យចាស់ SCS នៅថ្ងៃ២៣ត្រូវបានលើក។

ចំពោះពូល B ក្រុមបាល់ទាត់វ័យចាស់ N4 United (N4) ប្រកួតចាញ់ក្រុមបាល់ទាត់វ័យចាស់ CID ក្នុងបច្ចេកទេស ២ ទល់នឹង ៥ និងក្រុមបាល់ទាត់វ័យចាស់ស្តាតអូឡាំពិកបានយកឈ្នះលើក្រុមបាល់ទាត់វ័យចាស់ R2N ក្នុងបច្ចេកទេស ៤ ទល់នឹង ៣ នៅទីលានបាល់ទាត់វិទ្យាល័យជា ស៊ីម បឹងកេងកង។

ក្រុមបាល់ទាត់វ័យចាស់ CID បានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ទោះបីនៅសល់មួយ ប្រកួតទៀត ដោយក្រុមនេះមាន ៦ ពិន្ទុ ក្រុមបាល់ទាត់វ័យចាស់ស្តាតអូឡាំពិក មាន ៣ ពិន្ទុ ក្រុមបាល់ទាត់វ័យចាស់ R2N មាន ៣ ពិន្ទុ និងក្រុមបាល់ទាត់វ័យចាស់ N4 United (N4) ទទួលបាន ០ ពិន្ទុ ។

ការប្រកួតខាងលើនេះបានបែងចែកចេញជា ២ ពូល គឺពូល A និងពូល B ។ ពូល A មាន៤ ក្រុមរួមមមាន ក្រុមបាល់ទាត់វ័យចាស់ K8 ក្រុមបាល់ទាត់វ័យចាស់ ភ្នំពេញ ក្រុមបាល់ទាត់វ័យចាស់ HANNA FC និងក្រុមបាល់ទាត់វ័យចាស់ SCS រីឯពូល B មាន៤ ក្រុម គឺក្រុមបាល់ទាត់វ័យចាស់ ស្តាតអូឡាំពិក ក្រុមបាល់ទាត់វ័យចាស់ CID ក្រុមបាល់ទាត់វ័យចាស់ R2N និងក្រុមបាល់ទាត់វ័យចាស់ N4 United (N4) ៕

Most Popular

To Top