យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona កំពុងខិតជិតទៅនឹង ការយល់ព្រម ដើម្បីលក់កីឡាករ Vito rRoque ចេញទៅឲ្យក្លឹប Palmeiras ហើយខណៈដែលកីឡាកររូប នេះកំពុងលេងខ្ចីជើងឲ្យក្លឹប Real Betis នៅឡើយនេះ។
ដំណើរជីវិតអាជីពរបស់ Vitor Roque នៅក្នុងប្រទេស អេស្បាញនិងជាពេលវេលា ដ៏អាក្រក់នៅក្នុងតំបន់អឺរ៉ុប របស់គាត់ប្រហែលជា ដល់ទីបញ្ចប់ដោយសារតែការផ្ទេរ ខ្សែប្រយុទ្ធរូបនេះ ទៅលីគកំពូលប្រេស៊ីល នឹងមានលទ្ធភាពខ្ពស់នៅពេលនេះ ។
កីឡាករវ័យទើបតែ១៩ឆ្នាំរូបនេះចង់ ចាកចេញពីក្លឹប Barcelona ជាយូរមកហើយដែរ ហើយក្លឹបក៏មានបំណងចង់ ប្រមូលបានលុយមួយ ចំនួនពីតម្លៃខ្លួនមកប្រើការដូចគ្នា។
តាមទីផ្សារបច្ចុប្បន្ននិងកុងត្រា ដែលគាត់នៅសេសសល់ ជាមួយនឹងក្លឹបគេជឿជាក់ថាកីឡាករ Vitor អាចមានតម្លៃខ្លួនប្រហែល ជា២៥លានអឺរ៉ូ៕
ប្រែសម្រួល៖ស៊ុនលី
