កីឡា

Liverpool លត់ម្ចាស់ផ្ទះ Man City បង្កើនឳកាសលើកពាន កំពូលអង់គ្លេស កាន់ខ្ពស់ឡើង

AFP

ប្រកួតក្នុងលីគកំពូលអង់គ្លេស កាលពីយប់មិញរវាងក្រុមម្ចាស់ផ្ទះ Man City នៅទឹកដី Etihad ជាមួយនឹងក្រុមភ្ញៀវ កំពុងឡើងជើង ខ្លាំងហង្សក្រហម Liverpool ហាក់ដូចជា បានបញ្ជាក់កាន់ច្បា់ស ទៅហើយអំពីម្ចាស់ ពានរង្វាន់លីគនៅរដូវកាលថ្មីនេះ។

ក្រុមភ្ញៀវថ្វីត្បិតគ្រប់គ្រង បាល់ បានត្រឹមតែ៣៣ភាគរយ ប៉ុន្តែអាចស៊ុតបញ្ចូលទី បានទៅដល់២គ្រាប់ និងទប់មិនឲ្យម្ចាស់ ផ្ទះតាមគ្រាប់ មកវិញបាននោះទេ ។ ២គ្រាប់របស់ Liverpool កើតឡើងនៅនាទីទី១៤ ម្តងដោយខ្សែប្រយុទ្ធ Mo Salah និង១គ្រាប់ទៀតនៅនាទីទី៣៧ ដោយកីឡាករ Szoboszlai ។

៣ពិន្ទុនេះធ្វើឲ្យ Liverpool អាចឡើងទៅកំពូល តារាងកាន់តែរឹងម៉ាំ ជាមួយនឹងពិន្ទុ សរុប៦៤ពេញ ក្នុងដៃខណៈ ដែលក្រុមលេខ ២ក្នុងតារាង Arsenal មានត្រឹមតែ៥៣ពិន្ទុ តែសល់មួយប្រកួតទៀត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top